Thursday, May 30, 2013

ប្រព័ន្ធប្រតិបត្តិការសំខាន់ៗក្នុងអង្គភាព

ដោសារមានចំណាប់អារម្មណ៏ ជំនាញឯកទេសនិងកម្រិតផ្សេងៗគ្នានៅក្នុងអង្គភាពវាក៏មានប្រព័ន្ធផ្សេងៗគ្នាដែរ។ខាក្រោមនេះជាការពណ៏នានូវប្រព័ន្ធដែលត្រូវបានរកឃើញនៅក្នុងអង្គភាពមួយ។អង្គភាពមួយគឺត្រូវបានបែងចែកឲ្យ ទៅជាកម្រិតយុទ្ធសាស្រ្ត គ្រប់គ្រង ចំណេះដឹង និងប្រតិបត្តិការហើយវាត្រូវបានបែងចែកបន្ថែមទៀតឲ្យទៅមុខងារជា ច្រើនមានដូចជា:ផ្នែកទីផ្សារនិងលក់ ផ្នែកផលិតផកម្ម ផ្នែកហិរញ្ញវត្ថុ ផ្នែកគណនេយ្យ និងផ្នែកធនធានមនុស្ស ។
        ក ប្រភេទប្រព័ន្ធផ្សេងៗគ្នា 
Operational-Level System:គាំទ្រលើអ្នកគ្រប់គ្រងលើការប្រតិបត្តិដោយរក្សានូវសំនុំឯកសារនៃសកម្មភាពដើមនិងប្រតិ បត្តិការផ្សេងៗរបស់អង្គភាពមានដូចជា:ឯកសារលក់ វិក័យបត្រ បា្រក់កក់ បញ្ជីបា្រក់ខែបុគ្គលិក ឯកសារឥណទាន ហើយនិងលំហូរសម្ភារ:nនៅក្នុងអង្គភាព។
Knowledge-Level System:គាំទ្រដល់ចំណេះដឹងនៃការរៀបចំចាត់ចែងបុគ្គលិកធ្វើការទាក់ទងជាមួយទិន្នន័យ គោល បំណងនៃប្រព័ន្ធនេះគឺជួយក្រុមហ៊ុនបង្កើនចំណេះដឹងថ្មីៗទៅក្នុងអាជីវកម្មដើម្បីជួឲ្យអង្គភាពគ្រប់គ្រងទៅលើលំហូរនៃក្រដាសកិច្ចការហើយជាពិសេសក្នុងទម្រង់ដែលកន្លែងការងារនៅក្នុងចំណោមប្រតិបត្តិការជាច្រើនដែលត្រវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងអង្គភាពនាពេលបច្ចុប្បន្ន។
Management-Level System:បម្រើដល់ការតាមដានការត្រួតពិនិត្យ ការបង្កើតសម្រេចចិត្តនិងសកម្មភាពលើផ្នែករដ្ឋបា លរបស់ អ្នកគ្រប់គ្រងថ្នាក់កណ្តាល សំណួររជាមូលដ្ឋានដែលលើកឡើងក្នុងប្រព័ន្ធនេះគឺថាតើ  ការងារកំពុងតែធ្វើបាន ល្អឬទេ?នៅក្នុងប្រព័ន្ធនះជាធម្មតាផ្តល់ឲ្យនូវរបាយការណ៏តាមកំឡុងពេលជាជាងការផ្តល់ពត៏មានជាប់លាប់អំពីប្រតិបត្តិការ។
Strategic-Level System:ជួយដល់ការគ្រប់គ្រងថ្នាក់ខ្ពស់ឲ្យតាំងចិត្តនិងលើកឡើងនូវបញ្ហាយុទ្ធសាស្រ្តហើយនិង និន្នា ការរយ:ពេលយូរទាំងក្នុងអង្គភាពនិងបរិយាកាសខាងក្រៅជាមួយក្តីបារម្ភចំបងរបស់ពួកគេគឺផ្សារភ្ជាប់ការប្រែប្រួលទៅនឹងបរិយាកាសខាងកក្រៅជាមួយនិងសមត្ថភាពដែលមានស្រាប់របស់អង្គភាព។តើកម្រិតអង្គភាពរបស់យើងនឹងទៅជា យ៉ាងណានៅក្នុងរយ:ពេលយូរហើយតើក្រុមហ៊ុនយើងត្រូវសម្របខ្លួនចូលនៅឯណាហើយផលិតផលអ្វីដែលយើងនឹងត្រូវបង្កើតក្នុងរយ:ពេល៥ឆ្នាំទៀត?ប្រព័ន្ធពត៏មានក៏បម្រើមុខងារអាជីវកម្មសំខាន់ៗផងដែរដូចជា:  ផ្នែកទីផ្សារនិងលក់ ផ្នែកផលិតកម្ម ផ្នែកហិរញ្ញវត្ថុ ផ្នែកគណនេយ្យនិងធនធានមនុស្ស។
ខ ប្រភេទនៃប្រព័ន្ធទាំង៦
ខ១ប្រព័ន្ធដំណើរការប្រតិបត្តិការ(Transaction Processing System=TPS)
គឺជាបប្រព័ន្ធអាជីវកម្មជាមូលដ្ឋានដែលបម្រើឲ្យកម្រិតប្រតិបត្តិការនៅក្នុងអង្គភាព ប្រព័ន្ធនេះគឺជាបច្ចេកវិទ្យាកំព្យូទ័រដែ លបំពេញនិងកកត់ត្រានូវប្រតិបត្តិការប្រចាំថ្ងៃសំខាន់ៗនៅកនុងជំនួញដូចជា:ការបញ្ជាទិញ ប្រព័ន្ធកត់ត្រាទុកមុននៅក្នុ ងសណ្ឋាគារ បញ្ជីប្រាក់ខែបុគ្គលិក ការរក្សាកំនត់ត្រាទាក៉ទងនិយោជិតនិងការដឹកជញ្ជូន។
ខ២ ប្រព័ន្ធការងារទាក់ទងចំណេះដឹង(Knowledge Work System=KWS)
Knowledge Work:ជាប្រព័ន្ធពត៏មានដែលជួយនិយោជិតដែលមានចំនេះដឹងក្នុងការបង្កើតនិងពង្រីកនូវចំនេះដឹងថ្មីៗ ទាំ ងនោះនៅក្នុងអង្គភាព។
Office System:ជាប្រព័ន្ធកំព្យូទ័រដែលរាប់ទាំងការវាយអត្ថបទ(Word Processing) electronic mail, scheduling systemដែលត្រូវបានរចនាឡើងបង្កើនលទ្ធភាពបំពេញការងាររបស់និយោជិក។
ខ៣ ប្រព័ន្ធManagement Information System(MIS)
ជាប្រព័ន្ធមាននៅក្នុងកម្រិតអង្គភាពដែលបម្រើឲ្យមុខងារនៃការធ្វើផែនការ ការត្រូតពិនិត្យ ការសម្រេចចិត្តដោយផ្តល់នូវ របាយការណ៏របាយសង្ខេបននិងរបាយការណ៏ផ្សេងៗ។
ខ៤ប្រព័ន្ធគាំទ្រការសម្រេចចិត្ត(Decision Support System=DSS)
គឺជាប្រព័ន្ធដែលបម្រើឲ្យកម្រិតគ្រប់គ្រងនៅក្នុងអង្គភាពវាជួយអ្នកគ្រប់គ្រងធ្វើសេចក្តីសម្រេចចិត្តដែលមានលក្ខណ: មានកាផ្លាស់ប្តូរជាបន្តបន្ទាប់ហើយមិនងាយកំនត់ទុកមុនឲ្យបានងាយស្រួល។
ខ៥ប្រព័ន្ធគាំទ្រថ្នាក់ខ្ពស់(Executive Support System=ESS)
 អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ប្រើប្រព័ន្ធនេះដើម្បីធ្វើសេចក្តីសម្រេចចិត្ត។វាបម្រើឲ្យយុទ្ធសាស្រ្តរបស់អង្គភាពហើយពួកវា ត្រូវ បានលើកឡោះងអំពីការសម្រេចចិត្តសំខាន់ៗដែលទាមទារការវាយតម្លៃនិងការវិនិច្ឆ័យផ្ទៃក្នុងពីព្រោះគ្មានវិធីសាស្រ្តណាមួយដែលត្រូវាបាកគេព្រមឲ្យមានការដោះស្រាយ។
គ ការទំនាក់ទំនងប្រព័ន្ធមួយទៅប្រព័ន្ធមួយ
របៀបដែលប្រព័ន្ធបម្រើការនៅក្នុងកម្រិតផ្សេងៗពីគ្នានៅក្នុងអង្គភាពដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក TPSគឺជា ធនធានទិន្នន័យដ៏សំខាន់សម្រាប់ប្រព័ន្ធដទៃទៀតហើយែESSគឺជាអ្នកទទួលទិន្នន័យដំបូងបង្អស់ពីប្រព័ន្ធកម្រិតទាបបំផុត។ទិន្នន័យប្រហែលជាអាចផ្លាស់ប្តូរក្នុងចំណោមប្រព័ន្ធជាច្រើនដែលបមរើឲ្យមុខងារផ្សេងៗពីគ្នា      ជាឧទារហណ៏ ករបញ្ជាទិញអាចត្រូវបានបង្កើតឡើងដោយប្រព័ន្ធទិញដូរដែលប្រហែលជានឹងបញ្ជូនទៅក្នុងប្រព័ន្ធផលិតនិងទៅជាប្រព័ន្ធប្រតិបត្តិការផលិតផលឬចែកចាយផលិតផលជាក់លលាក់ក្នុងការបញ្ជាទិញ។
THE END 

តើអ្វីទៅជាប្រព័ន្ធពត៏មាន?

អាចត្រូវបានគេកំណត់និយមន័យតាមបែបបច្ចេកទេសថាជាសុំនុំនៃធាតុផ្សំដែលជាបទាក់ទងគ្នាដែលប្រមូលនិងទទួលបានមកវិញ ដំណើការក្សាទុកហើយនិងចែកចាយពត៏មានដើម្បីគាំទ្រការសេចក្តីសម្រេចចិត្តការសហប្រតិបត្តិការនិង ការត្រួតពិនិត្យនៅក្នុងអង្គភាព។
ពត៏មាន:ជាទិន្នន័យដែលបញ្ជូនចូលទៅក្នុងមួយដែលមានអត្ថន័យនិងមានប្រយោជន៏ដល់មនុស្សជុំវិញខ្លួន។
ទិន្នន័យ:ជាសង្វាក់នៃពត៏មានដើមដែលតំណាងឲ្យព្រឹត្តិការណ៏កើតឡើងក្នុងអង្គភាពឬក៏បរយាកាសដែលអាចមើលឃើញមុនេពេលដែលពួកយើងត្រូវបានគេរៀបចំចូលទៅក្នុងទម្រង់មួយដែលលមនុស្សអាចយល់និងប្រើបា្រស់បាន។

Input:ម្រមូលទិន្នន័យដើមពីក្នុងអង្គភាពឬបរិយាកាសខាងក្រៅ។
Processing:ជាការបំលែងនូវទិន្នន័យនូវដែលបានបញ្ជូលឲ្យទៅជាទម្រង់មួយដែលមានន័យគ្រប់គ្រាន់។
Output:ជាករបញ្ជូនពត៏មានដែលមានដំណើរការទៅដល់មនុស្សដែលប្រើបា្រស់វាឬក៏ទៅសកម្មភាពដែលវាត្រូវបានគេប្រើបា្រស់។
Feedback:ជាលទ្ធផលដែលត្រឡប់ទៅកាន់ប្រភពដើមនៃអ្នកបញ្ជូនទិន្នន័យដើម្បីជួយឲ្យពួកគេវាយតម្លៃនិងកែតម្រូវនៃជំហានដើម។
Formal System:ផ្អែកលើការកំនត់និយមន័យជាក់លាក់នៃទិន្នន័យនិងជំហានផ្សេងៗសម្រាប់ Collecting, Storing, Processing, Disseminating,និងប្រើបា្រស់ទិន្នន័យទាំងអស់នេះ។
Computer-Based information:ជាប្រព័ន្ធពត៏មានដែលផ្តោតសំខាន់លើផ្នែកHardware and Softwareសម្រាប់ដំណើ រការ និងចែកចាយពត៏មាន។

ហេតុអ្វីត្រូវប្រើប្រព័ន្ធពត៏មាន?

សព្វថ្ងៃនេះប្រព័ន្ធពត៏មានត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយនិងមានសារ:សំខាន់សម្រាប់អ្នកគ្រប់គ្រងដោយសារតែក្រុមហ៊ុនជាច្រើនត្រូវការប្រព័ន្ធពត៏មានដើម្បីរស់រាននិងទទួលបានជោគជ័យ។ប្រព័ន្ធអាចជួយអ្នកគ្រប់គ្រងជាច្រើនពង្រីកសក្តានុពលទៅទីតាំងឆ្ងាយៗដោយធ្វើការផ្តល់នូវផលិតផលនិងសេវាកម្មថ្មីៗ កែទម្រង់ ការងារនិងចរន្តហើយធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងល្អប្រសើរនូវមធ្យោបាយដែលពួកគែអាចធ្វើអាជីវកម្ម។
         ក បរិយាកាសការប្រកួតប្រជែងពាណិជ្ជកម្មនិងការលេចឡើងនូវក្រុមហ៊ុនទំនើប
អនុភាពខ្លាំងក្លា៤យ៉ាងដែលធ្វើឲ្យមានបម្រែបម្រួលទូទាំងពិភពលោកក្នុងការផ្លាស់ប្តូរបរិយាកាសវិស័យពាណិជ្ជកម្មទាំងនេះមានដូចខាងក្រោម:
         +សាកលភាវូបនីយ៏កម្ម
ភាគរយនៃការរីកចម្រើននៃសេដ្ឋកិច្ចអាមេរិកនិងសេដ្ឋកិច្ចបែបឧស្សាហកម្មជឿនលឿនដ៏ទៃទៀតនៅក្នុងសហាគមន៏អ៊ឺរ៉ុបនិងអាស៊ីពឹងផ្អែកជាចម្បងលើការនាំចេញនាំចូល។ភាពជោគជ័យរបស់ក្រុមហ៊ុននាពេលបច្ចុប្បន្ននិងអនាគតពឹងផ្អែកទៅលើសមត្ថភាពរបស់ពួកគេក្នុងការប្រតិបត្តិការទូទាំងសាកលលោក។សព្វថ្ងៃនេះប្រព័ន្ធពត៏មានបានផ្តល់សមត្ថភាពនូវការទំនាក់ទំនងនិងសមត្ថភាពគិតវិភាគដែលក្រុមហ៊ុនជាច្រើនត្រូវការសម្រាប់ជំនួញនិងរៀបចំចាត់ចែងអាជីវកម្មក្នុងទ្រង់ទ្រាយសកល។ការត្រួតពិនិត្យទៅលើកិច្ចសហប្រតិបត្តិការជាសាកលដោយធ្វទំនាក់ទំនងជាមួយអ្នកចែកចាយនិងអ្នកផ្គត់ផ្គង់ដោយត្រូវការប្រតិបត្តតការ២៤ម៉ោងក្នុង១ថ្ងៃ។នៅក្នុងប្រទេសបរិយាកាសផ្សេងៗគ្នា ការផ្តល់សេវាក្នុងស្រុកនិងតម្រូវការរបា យ ការណ៏ជាលក្ខណ:អន្តរជាតិគឺជាការប្រកួតប្រជែងក្នុងអាជីវកម្មដដ៏ចម្បងដែលទាមទារឲ្យមានការឆ្លើយតបពិប្រព័ន្ធពត៏មានប្របកដោយអានុភាព។ Globalization information Technology   ក៏នាំមកនូវការគំរាមកំហែងថ្មីសម្រាប់ក្រុមហ៊ុនពា ណិជ្ជកម្មក្នងស្រុកដោយសារការទំនាក់ទំនងសាកលនិងប្រព័ន្ធគ្រប់គ្រងគឺអតិថិជននាពេលបច្ចុប្បន្នអាចទិញទំនិញបាននៅលើទីផ្សារទូទាំងសាកលលោក។ដើម្បីក្លាយជាដៃគូរក្នុងទីផ្សារអន្តរជាតិគឺក្រុមហ៊ុនត្រូវការជាចាំបាច់អានុភាពនៃព ត៏មាននិងប្រព័ន្ធទំនាក់ទំនងពត៏មាន។
          +ការផ្លាស់ប្តូរសេដ្ឋកិច្ចបែបឧស្សាហកម្ម
សហរដ្ឋអាមេរិក ជប៉ុន អាល្លីម៉ង់ និងប្រទេសមហាអំណាចធំៗជាច្រើនទៀតកំពុងនឹងក្លាយខ្លួនពីសេដ្ឋកិច្ចបែបឧស្សា ហកម្មទៅជាសេដ្ឋកិច្ចសេវាកម្មផ្តោតលើពត៏មាននិងចំណេះដឹង កែច្នៃផលិតផលកំពុងឈានទៅរកប្រទេសដែលមាន បា្រក់ឈ្មួលទាប។ការផ្លាស់ប្តូរពត៏មាននិងចំណេះដឹងបានចាប់ផ្តើមកកើតនៅក្នុងអំឡុងសតវត្សទិ២០ហើយបានបង្កើនល្បឿនជាបន្តបន្ទាប់។។នៅក្នុងឆ្នាំ១៩៧៦កម្មករដែលត្រូវបានជួលឲ្យធ្វើការក្នុងការិយាល័យមានអត្រាភាគរយខ្ពស់ជាងចំនួនកម្មករកសិដ្ឋាន កម្មករផ្នែកសេវាក ម្មនិងកម្មករប្រើកំលាំង។
ប្រជាជនបច្ចុប្បន្នមិនចាំបាច់ធ្វើការនៅក្នុងកសិដ្ឋានឬក្នុងរោងចក្រទៀតទេ     ផ្ទុយទៅវិញពួកគេត្រូវបានធ្វើការនៅក្នុង ផ្នែកលក់ ក្នុងវិស័យអប់រំ សេវាសុខភាព ធនាគារនិងក្រុមហ៊ុនធានារ៉ាប់រង ក៏ដូចជាក្រុមហ៊ុនសេវាកម្ម  ផ្លូវច្បាប់ជាដើម ហើយពួកគេអាចផ្តល់សេវាដូចជាថតចម្លងឯកសារ ការបង្កើតកម្មវិធិកំព្យូទ័រ។   ទាំងអស់នេះជាប់ទាក់ទងនឹង ការចែក ចាយចំនេះដឹងនិងពត៏មានថ្មីៗ។
ចំណេះដឹងនិងពត៏មានកំពុងក្លាយខ្លួនទៅជាគ្រឹះសម្រាប់សេវាកម្មនិងផលិតផលថ្មីៗជាច្រើន។ផលិតផលដែលមានការ ចូលចំនេះដឹងនិងពត៏មានដូចជា Game Computerទាមទារឲ្យមានកម្រិតខ្ពស់ដើម្បិផលិតផលិតផលចេញសេវាកម្ម។ផ្នែកនេះត្រូវការកម្មករនិយោជិករាប់លាននាក
ហើយនិងចំនេះដឹងត្រូវបានប្រើកាន់តែចាំបាច់ក្នុងផលិតកម្មនៃផលិតផលបែបប្រពៃណីនៅក្នុងឧស្សាហកម្ម      ទូរស័ព្ទ រចនាម៉ូតនិងផ្នែកផលិតកម្មពឹងផ្អែកលើចំណេះដឹងនិងបច្ចេកវិទ្យាពត៏មាន។
ប្រព័ន្ធពត៏មានគឺមានភាពចាំបាច់ក្នុងការធ្វើឲ្យប្រសើរឡើងនូវលំហូរពត៏មាននិងចំនេះដឹងនៅក្នុងក្រុមហ៊ុននិងជួយពង្រួមតូវនូវធនធានចំណេះដឹងនៅក្នុងក្រុមហ៊ុនដោយសារតែលទ្ធភាពផលិតកម្មបស់និយោជិតពឹងផ្អែកលើប្រព័នធពត៏មានការសម្រេចិត្តទាក់ទងការគ្រប់គ្រងអំពីបច្ចេកវិទ្យាគឺមានសារ:សំខាន់យ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន។
          + ការផ្លាស់ប្តូរសហគ្រាសពាណិជ្ជកម្ម
ទ្រង់ទ្រាយនៃសហគ្រាសពានីជ្ជកម្មគឺជាការរៀបចំអ្នកជំនាញដែលមានអាចបត់បែនបានមានការចែករំលែកអំណាច ចេះរួមសហការសាមគ្គីគ្នាដែលពួកគេពឹងផ្អែកទៅលើពត៏មានដើម្បីចែកចាយផលិតផលដល់អតិថិជនឲ្យបានច្រើនព្រមគ្នាឲ្យស្របតាមីផ្សារនិងអតិថិជនជាក់លាក់។
          +ការលេចឡើងនូវក្រុមហ៊ុនទំនើប
ការប្រើបា្រស់ដែលគេចង់បានពិបច្ចេកវិទ្យាពត៏មាននៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មតាំងពីពាក់កណ្តាលទសវត្សឆ្នាំ១៩៩០បានបង្រួមចូលគ្នា បានធ្វើកំណែទម្រង់អង្គភាពលើផ្នែកសំខាន់ៗដោយបង្កើតលក្ខខណ្ឌនៃការអភិវឌ្ឍន៏ថ្មីៗនៅក្នុងសង្គមឧស្សាហកម្មដែឡនេះគឺជាក្រុមហ៊ុនទំនើប។ ក្រុមហ៊ុនទំនើបជាកន្លែងមួយដែលរាល់ទំនាក់ទំនងអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុននិង អតិថិជន អ្នកផ្គត់ផ្គង់និងនិយោជិតត្រូវបានជំរុញនិងផ្សព្វផ្សាយជាលក្ខណ:ទំនើប។
ទ្រព្យចូលរួមចំបងៗនិងទ្រព្យសកម្ម សមត្ថភាពស្នូល ទ្រព្យហិរញ្ញវត្ថុ និងទ្រព្យធនធានមនុស្សត្រូវបានគេចាត់ចែង រៀប ចំក្នុងមធ្យោបាយទំនើប។ក្រុមហ៊ុនទំនើបទទួលការឆ្លើយតបទោកាន់បរិយាកាសឆ្ងាយរបស់ពួកគេបានល្អជាងក្រុមហ៊ុន ប្រពៃណីដោយផ្តល់នូវសមត្ថភាពបត់បែនឆាប់រហ័សដើម្បីរស់នៅក្នុងកាល:ទេស:ចៃដន្យណាមួយជាយថាហេតុ។
តាមរយ:ការជម្រុញនឹងការរៀបចំការងាររបស់ពួកគេលក្ខណ:ទំនើប ក្រុមហ៊ុនទាំងនេះមានសក្តានុពលក្នុងការសម្រេច បាននូវកម្រិតអស្ចារ្យនៃលទ្ធភារកប្រាក់ចំណេញនិងលទ្ធភាពប្រកួតប្រជែងដោយមានប្រសិទ្ធភាព។
                                                                                    THE END

Tuesday, May 28, 2013

Chinese Song


iphone6


Asian Cake


អត្ថប្រយោជន៏នៃការប្រើបា្រស់Visa card

កាតឥណទានជួយលោកអ្នកទិញទំនិញ ឬសេវាកម្មដោយមិនចាំបាច់មានសាច់ប្រាក់ហើយលោកអ្នកអាចទូទាត់ សង ប្រាក់វិញទៅតាមថ្ងៃកំណត់ នាពេលក្រោយ។ ដើម្បីប្រើឥណទាននេះបាន លោកអ្នកត្រូវបើកគណនីនៅធនាគារ ANZ Royal
នៅពេលដែលការស្នើសុំកាតឥណទានរបស់លោកអ្នកត្រូវបានយល់ព្រម លោកអ្នកនឹងទទួលបានឥណទានមួយ ដែល មានចំនួនកំណត់ជាក់លាក់។ លោកអ្នកអាចប្រើប្រាស់កាតឥណទានរបស់លោកអ្នក ដើម្បីទិញទំនិញនៅ ហាងលក់ ទំនិញនានាដែលមានបណ្ដាញកាត Visa រហូតដល់ចំនួនកំណត់ ឥណទាន។ រៀងរាល់ខែ ធនាគារ ANZ Royal នឹងផ្តល់ជូនលោកអ្នកនូវរបាយការណ៍ដែលបង្ហាញពីសកម្មភាពកាតរបស់លោកអ្នក ក្នុងរយៈពេល ៣០ ថ្ងៃកន្លងទៅ។
អត្ថប្រយោជន៍សំខាន់ៗនៃកាតឥណទាន
កាតឥណទានអាចឲ្យលោកអ្នកប្រើប្រាស់សាច់ប្រាក់របស់ធនាគារក្នុងលក្ខណៈជាប្រាក់កម្ចីរយៈពេល ខ្លីដើម្បីទិញទំនិញផ្សេងៗដែលលោកអ្នកចង់បាន ហើយទូទាត់សងប្រាក់វិញនៅពេលក្រោយ។ នៅពេលប្រើប្រាស់កាត ឥណទាន លោកអ្នកមិនចាំបាច់យកប្រាក់សុទ្ឋតាមខ្លួនឡើយដែលអាចជួបនូវ ហានិភ័យនៃការបាត់បង់ ឬត្រូវ ចោរលួចជាដើម។ ដូច្នេះកាតឥណទានអាចឲ្យលោកអ្នកគ្រប់គ្រងសាច់ប្រាក់របស់លោកអ្នក បានកាន់តែងាយស្រួល។
លោកអ្នកអាចទូទាត់សងប្រាក់វិញតាមថ្ងៃកំណត់នៅពេលក្រោយ ដោយមិនចាំបាច់ទូទាត់សងភ្លាមៗឡើយ!
ជាមួយកាតឥណទាន ធនាគារ ANZ Royal  លោកអ្នកនឹងរីករាយជាមួយនឹងការទិញទំនិញមិនគិតការប្រាក់ រយៈ ពេល ៤៥ថ្ងៃ។អ្វីដែលលោកអ្នកត្រូវធ្វើគឺទូទាត់់សមតុល្យចុងក្រោយសរុបនៃរបាយការណ៍កាតឥណទានរបស់លោកអ្នកតាមកាលបរិច្ឆេទកំណត់។មានន័យថាលោកអ្នកអាចទិញទំនិញពិសេសៗ ដោយមិនចាំបាច់រង់ចាំដល់ថ្ងៃបើកប្រាក់បៀវត្សរ៍!
លោកអ្នកអាចប្រើកាតឥណទាន ធនាគារ ANZ Royal  នៅក្នុងប្រទេសជាង ១៣០ ក៏ដូចជានៅតាមម៉ាស៊ីន  ATM ជាង ១ លានគ្រឿងនៅទូទាំង ពិភពលោក ដោយប្រើបណ្ដាញ Visa ដ៏ធំទូលាយ។ កាន់តែពិសេសជាង នេះ លោកអ្នកអាចប្រើកាតឥណទាន ធនាគារ ANZ Royal  នៅតាមហាងលក់ទំនិញដែលមានសញ្ញា Blue Spot ទូទាំងប្រទេសកម្ពុជា។ ដូច្នេះ លោកអ្នកអាចរីករាយនៅក្នុងការរស់នៅដោយមិនចាំបាច់ មានប្រាក់សុទ្ឋ នៅក្នុងដៃ។
ទិញវត្ថុពិសេសដែលលោកអ្នកចង់បានភ្លាមៗដោយមិនចាំបាច់រង់ចាំ នេះជាអ្វីដែលកាតឥណទាន ធនាគារ ANZ Royal  អាចជួយលោកអ្នកបាន។
លក្ខណៈពិសេស

កាតឥណទានត្បូងពេជ្រ
កាតឥណទានត្បូងមរកត
ឥណទានសុទ្ឋ មិនមានប្រាក់បញ្ញើធានា
មានទ្រព្យធានា
ទទួលឯកសិទ្ឋិពិសេសពីកម្មវិធីត្បូងពេជ្រ
ថ្លៃសេវាកម្មប្រចាំឆ្នាំទាប
មិនគិតការប្រាក់ ៤៥ ថ្ងៃលើការទិញ ទំនិញ
មិនគិតការប្រាក់ ៤៥ ថ្ងៃលើការទិញ ទំនិញ
ងាយស្រួលទិញទំនិញតាមអ៊ីនធឺណិត និងទូរស័ព្ទ
ងាយស្រួលទិញទំនិញតាមអ៊ីនធឺណិត និងទូរស័ព្ទ
អាចប្រើបាននៅហាងលក់ទំនិញជាង ២៥ លានកន្លែងទូទាំងពិភពលោក
អាចប្រើបាននៅហាងលក់ទំនិញជាង ២៥ លានកន្លែងទូទាំងពិភពលោក
សាកសួរអំពីគណនីនៅផ្នែកបម្រើអតិថិជន ២៤ ម៉ោង របស់ធនាគារ ANZ Royal
សាកសួរអំពីគណនីនៅផ្នែកបម្រើអតិថិជន ២៤ ម៉ោង របស់ធនាគារ ANZ Royal
មានសុវត្ថិភាពជា ងការយកសាច់ប្រាក់តាមខ្លួន
មានសុវត្ថិភាពជាងការយ កសាច់ប្រាក់តាមខ្លួន
ថ្លៃសេវាកម្មប្រចាំឆ្នាំ ១០០ ដុល្លារអាមេរិក
ថ្លៃសេវាកម្មប្រចាំឆ្នាំ ២៥ ដុល្លារអាមេរិក
អត្រាការប្រាក់ប្រចាំខែ ២,៩២%
អត្រាការប្រាក់ប្រចាំខែ ១,៥% (កម្ចីសាច់ប្រាក់ ១,៨៣%)
ការទូទាត់សងអប្បបរមា ១០% នៃសមតុល្យបំណុលប្រចាំខែ
ការទូទាត់សងអប្បបរមា ១០% នៃសមតុល្យបំណុលប្រចាំខែ

ព័ត៌មានសំខាន់ៗ
ព្យាយាមទូទាត់សមតុល្យចុងគ្រាសរុបតាមកាលបរិច្ឆេទកំណត់។ លោកអ្នកអាចផ្ទៀងផ្ទាត់ការទូទាត់សងប្រាក់ របស់លោកអ្នកបានដោយទូរស័ព្ទទៅ ផ្នែកបម្រើអតិថិជន ២៤ម៉ោង តាមរយៈលេខ ០២៣ ៩៩៩ ០០០។
ប្រសិនបើលោកអ្នកមិនទទួលបានរបាយការណ៍របស់លោកអ្នកទេ សូមទំនាក់ទំនងមកផ្នែកបម្រើអតិថិជន ២៤ម៉ោង តាមទូរស័ព្ទលេខ (៨៥៥) ២៣ ៩៩៩ ០០០ ដើម្បីស្នើសុំរបាយការណ៍ច្បាប់ចម្លង។
សូមទូទាត់សងប្រាក់យ៉ាងហោចណាស់ចំនួនអប្បបរមា តាមកាលបរិច្ឆេទកំណត់រួមទាំងចំនួនបំណុល ដែលត្រូវសង ភ្លាមៗ។
សូមប្រាកដក្នុងចិត្តថា ចំនួនកំណត់ឥណទានមានភាពត្រឹមត្រូវ និងមានភាពងាយស្រួលសម្រាប់លោកអ្នកត្រួតពិនិត្យ។ ប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងៗ សូមទំនាក់ទំនងមកផ្នែកបម្រើអតិថិជន ២៤ម៉ោង ធនាគារ ANZ Royal  តាមទូរស័ព្ទលេខ (៨៥៥) ២៣ ៩៩៩ ០០០។
សូមប្រាកដក្នុងចិត្តថាលោកអ្នកបានចុះហត្ថលេខាលើកាតរបស់លោកអ្នក ហើយរក្សាទុកយ៉ាងមានសុវត្ថិភាព។ សូមកុំប្រាប់ឲ្យអ្នកដទៃដឹងអំពីលេខកូដសម្ងាត់ផ្ទាល់ខួនរបស់លោកអ្នក និងកុំសរសេរលេខកូដសម្ងាត់នៅក្បែរកាត។
ប្រសិនបើកាតរបស់លោកអ្នកបាត់ ឬត្រូវចោរលួច សូមទំនាក់ទំនងមកផ្នែកបម្រើអតិថិជន ២៤ម៉ោង ធនាគារ ANZ Royal តាមទូរស័ព្ទលេខ (៨៥៥) ២៣ ៩៩៩ ០០០។
លោកអ្នកត្រូវមានកម្មវិធី Adobe Reader ដើម្បីអាចមើលឯកសារប្រភេទ PDF ។ លោកអ្នកអាចទាញយកកម្មវិធី Adobe Reader មកប្រើដោយឥត គិតថ្លៃ។

           







Sunday, May 26, 2013

Review Ads

+  ​Manufacturing and prodution
ប្រព័ន្ធនេះទទួលខុសត្រូវទៅលើការផលិតជាក់ស្ដែងនូវ ផលិតផល និងសេវារបស់វាក្រុមហ៊ុនសកម្មភាពរបស់វាដោះស្រាយជាមួយការធ្វើផែនការ ការអភិវឌ្ឍន៏ និងការថែរក្សាបរិក្ខាផលិតកម្ម ការបង្កើតនៅគោលដៅផលិតកម្ម ការរក្សាទុក និង លទ្ធភាពនៃសម្ភារ:ផលិតកម្ម និងការកំណត់ពេលវេលា គឿងបរិក្ខាសំម្ភារ:រូបវ័ន្ត និងសំភារ:ប្រើប្រាស់ក៏ដូចជា កំលាំងពលកម្ម ចាំបាច់ដើម្បីជម្រុញអោយបាននូវផលិតផលសម្រេច ។ តារាងខាងក្រោមនេះបង្ហាញពីប្រព័ន្ធព័តមានផលិតកម្ម និងការកែច្នៃសាមញ្ញមួយរៀបចំដោយកម្រិតអង្គភាពប្រព័ន្ធកែច្នៃកម្រិតយុទ្ធសាស្រ្ត ដោះស្រាយជាមួយនឹងគោលដៅផលិតរយ:ពេលវែង ដូចជា កន្លែងដែលត្រូវរក្សាទុកនូវផលិតផលថ្មី ថាតើនិងត្រូវវិនិយោគចូលក្នុងបច្ចេកវិទ្យាថ្មី រឺក៏អត់ ។
System
Description
Organizational Level
ម៉ាស៊ីនត្រួតពិនិត
Machine control
ត្រួតពិនិតសកម្មភាពរបស់ម៉ាស៊ីនហើយសម្ភារបរិក្ខា
Control the actions of machines and equipment
Operational
ការរចនាដោយកុំព្យូទ័រ
Computer-aided design(cad)
ប្រើប្រាស់កុំព្យួទ័រដើម្បីរចនាផលិផលថ្មី
Design new production using the computer
Knowledge
ភេនការផលិកម្ម
Production –Planning

កំណត់ថាតើពេលវេលាណា និងចំនួនប៉ុន្មានដែលត្រូវផលិត
Decide when and how many products should be production
Management
ការដាក់សម្ភាររូបវ័ន្ត
Facilities location
កំណត់ទីកន្លែងដែលត្រូវដាក់សម្ភារ ផលិតកម្មថ្មី
Decide where to locate new production facilities
Strategic

Sale and Marketing Sytem

មុខងារ sale and Marketing ទទួលខុសត្រូវលើការលក់ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុន Marketingគឺជាប់ពាក់ព័ន្ធជាមួយការកំណត់អតថិជនសម្រាប់ផលិតផលនិងសេវាកម្មក្រុមហ៊ុនកំណត់នូវអ្វីដែលពួកគេត្រូវការនិងចង់បានធ្វើផែនការនិងអភិវឌ្ឍន៏ផលិតផលនិងសេវាកម្មដើម្បីបំពេញតម្រូវការពួកគេហើយផ្សព្វផ្សាយផលិតផលនិងសេវាកម្មទាំងនោះ។ ការលក់គឺជាប់ពាក់ព័ន្ធនឹងការទាក់ទងអតិថិជន ការលកល់ផលិតផលនិងសេវា ការទទួល យកការបញ្ជាទិញហើយនឹងការតាមដានការលក់។
តារាងខាងក្រោមបង្ហាញថាប្រព័ន្ធពត៏មានត្រូវបានប្រើនៅក្នុងមុខងារ sales and Marketingក្នុងវិធីជាច្រើន។នៅកម្រិត យុទ្ធសាស្រ្តSale and Marketing Sytem​ ត្រួតពិនិត្យទោលើនិន្នាការដែលប៉ះពាល់ទៅលើឪកាសលក់និងផលិត ផលថ្មីៗការធ្វើផែនការគាំទ្រសម្រាប់ផលិតផលថ្មីហើយនិងត្រួពិនិត្យសកម្មភាពរបស់ដៃគូរប្រកួតប្រជែង។
System
Description
Organizational Level
ដំណើការបញ្ជាទិញ
Order Processing
បញ្ចូល ដំណើរការ និងជម្រុញ ការបញ្ជាទិញ
Enter , Process, and track orders
Operational

ការវិភាគទីផ្សារ
Market analysis
កំនត់អតិថិជននិងទីផ្សារដោយអ្នកប្រើបា្រស់ ទិន្នន័យលើភូមិសាស្រ្ត ទីផ្សារ ឥរិយាបថអ្នកប្រើបា្រស់និងនិន្នាការពាក់ព័ន្ធ
Identify customer and markets using data on demographics, markets, consumer behavior ,and trends.
Knowledge
វិភាគតម្លៃ
Pricing analysis
ការកំណត់តម្លៃសម្រាប់ផលិតផលនិងសេវា
Determine prices for products and services
Management
ការព្យាករណ៏និន្នាការលក់
Sales  trend forecasting
រៀបចំការព្យាករណ៏លក់ក្នុងពេល៥ឆ្នាំ
Prepare 5-year sales forecasts
Strategic
ឃ. ​ប្រព័ន្ធធនធានមនុស្ស(Human Resources System)
គឺជាការទទូលខុសត្រូវលើការទាក់ទាញការអភិវឌ្ឍ និងការថែរក្សាកងកម្លាំងការងាររបស់ក្រុមហ៊ុន វាគាំទ្រសកម្មភាព ដូចជា ការកំណត់នូវនិយោជិកដែលមានសក្តានុពល​ ការថែរក្សាឯកសារច្បាស់ លាស់របស់និយោជិក ដែលមាន និងការបង្កើត កម្មវិធីដើំម្បីអភិវឌ្ឃទេពកោសល្យ និងជំនាញរបស់និយោជិក៕
ប្រព័ន្ធនេះកំនត់ពីតម្រូវការរបស់និយោជិកមានដូចជា ជំនាញ កម្រិយអប់រំ ប្រភេទទំណែងចំនួន តំណែង និងការ ចំណាយ សម្រាប់បំពេញនូវផែនការរយះពេលយូរ របស់ក្រុមហ៊ុន នូវកម្រិតគ្រប់គ្រង់វា ជួយអ្នកគ្រប់គ្រង់ឲ្យពិនិត្យ និងវិភាគទៅ លើតម្រូវការ​ ការបែងចែក និងការទូទាត់សំណងឲ្យ និយោជិក៕
+  ​Manufacturing and prodution
ប្រព័ន្ធនេះទទួលខុសត្រូវទៅលើការផលិតជាក់ស្ដែងនូវ ផលិតផល និងសេវារបស់វាក្រុមហ៊ុនសកម្មភាពរបស់វាដោះស្រាយជាមួយការធ្វើផែនការ ការអភិវឌ្ឍន៏ និងការថែរក្សាបរិក្ខាផលិតកម្ម ការបង្កើតនៅគោលដៅផលិតកម្ម ការរក្សាទុក និង លទ្ធភាពនៃសម្ភារ:ផលិតកម្ម និងការកំណត់ពេលវេលា គឿងបរិក្ខាសំម្ភារ:រូបវ័ន្ត និងសំភារ:ប្រើប្រាស់ក៏ដូចជា កំលាំងពលកម្ម ចាំបាច់ដើម្បីជម្រុញអោយបាននូវផលិតផលសម្រេច ។ តារាងខាងក្រោមនេះបង្ហាញពីប្រព័ន្ធព័តមានផលិតកម្ម និងការកែច្នៃសាមញ្ញមួយរៀបចំដោយកម្រិតអង្គភាពប្រព័ន្ធកែច្នៃកម្រិតយុទ្ធសាស្រ្ត ដោះស្រាយជាមួយនឹងគោលដៅផលិតរយ:ពេលវែង ដូចជា កន្លែងដែលត្រូវរក្សាទុកនូវផលិតផលថ្មី ថាតើនិងត្រូវវិនិយោគចូលក្នុងបច្ចេកវិទ្យាថ្មី រឺក៏អត់ ។

System
Description
Organizational Level
ម៉ាស៊ីនត្រួតពិនិត
Machine control
ត្រួតពិនិតសកម្មភាពរបស់ម៉ាស៊ីនហើយសម្ភារបរិក្ខា
Control the actions of machines and equipment
Operational
ការរចនាដោយកុំព្យូទ័រ
Computer-aided design(cad)
ប្រើប្រាស់កុំព្យួទ័រដើម្បីរចនាផលិផលថ្មី
Design new production using the computer
Knowledge
ភេនការផលិកម្ម
Production –Planning

កំណត់ថាតើពេលវេលាណា និងចំនួនប៉ុន្មានដែលត្រូវផលិត
Decide when and how many products should be production
Management
ការដាក់សម្ភាររូបវ័ន្ត
Facilities location
កំណត់ទីកន្លែងដែលត្រូវដាក់សម្ភារ ផលិតកម្មថ្មី
Decide where to locate new production facilities
Strategic

Sunday, May 12, 2013

Voter List(​បញ្ជីឈ្មោះបោះឆ្នោត)


ជា​ ចាន់ឡូឈ្មោះក្នុងបញ្ជីរបោះឆ្នោត


Unity Acleda

ការេប្រីបា្រស់ប្រពន្ធ័Unity របស់ធនាគា​Acleda

ការប្រើប្រព័ន្ធUnityរបស់ធនាគារAcleda

  

សេវា​អេស៊ីលីដា​យូនីធី

របៀប​ប្រើសេវា​អេស៊ីលីដា​យូនីធី
ទាញយក (ទំហំ: ៣,៩០MB)
ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ តាម​រយៈ​ការបម្រើ​ជូន​នូវ​សេវា​ធនាគារ ប្រកប​ដោយ​បច្ចេកវិជ្ជា​ទំនើប ទាន់​សម័យ ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ខ្ពស់ ធនាគារ​អេស៊ីលីដា​បាន​បង្កើត​នូវ​សេវា​ទំនើប គឺ អេស៊ីលីដា​យូនីធី ។
អេស៊ីលីដា​យូនីធី គឺ​ជា​ការផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន​ក្នុង​សហគមន៍ តាម​រយៈ​ទូរស័ព្ទដៃ​គ្រប់​ប្រព័ន្ធ​ទាំង​អស់ ។ សេវា​នេះ​ធ្វើ​ឱ្យ​មាន​ការប្រមូល​ផ្តុំ និង​បង្រួប​បង្រួម​អតិថិជន​ពី​គ្រប់​មជ្ឈដ្ឋាន ឱ្យ​ស្ថិត​នៅ​ក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តែ​មួយ ហើយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ប្រចាំ​ថ្ងៃ​ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សុវត្ថិភាព នៅ​គ្រប់​ទីកន្លែង ទាំង​ក្នុង​និង​ក្រៅ​ប្រទេស មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​ធនាគារ​ឡើយ ។
សេវា​អេស៊ីលីដា​យូនីធី អនុញ្ញាត​ឱ្យ​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​បាន (ដែល​ក្នុង​នោះ​រួម​ទាំង​ការ​ដក​ប្រាក់​តាម​ម៉ាស៊ីន​អេធីអឹម របស់​ធនាគារ​អេស៊ីលីដា ដោយ​មិន​ប្រើ​ប័ណ្ណ​អេធីអឹម) តាម​រយៈ​ទូរស័ព្ទ​ដៃ​គ្រប់​ប្រភេទ និង​គ្រប់​ប្រព័ន្ធ ដូច​ខាង​ក្រោម ៖
  • ពិនិត្យ​មើល​អត្រា​ប្តូរ​ប្រាក់
  • ពិនិត្យ​មើល​សមតុល្យ​គណនី
  • ពិនិត្យ​មើល​របាយការណ៍​គណនី​សង្ខេប
  • ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​តែ​មួយ
  • ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​ផ្សេង​គ្នា
  • ទូទាត់​វិក្កយបត្រ (ទឹក ភ្លើង អ៊ីនធើណែត ឬ​ទូរស័ព្ទ ។ល។)
  • បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ​ដៃ
  • សេវា​ផ្សេងៗ​ទៀត

អត្ថប្រយោជន៍

សេវា​អេស៊ីលីដា​យូនីធី
  • ភាពងាយស្រួល ៖ ងាយស្រួល​ធ្វើ​ប្រតិបត្តិការ​ជំនួញ​ជា​មួយ​ដៃគូ និង​ធនាគារ​អេស៊ីលីដា
  • ភាពឆាប់រហ័ស ៖ ខ្ញុំ​អាច​ធ្វើ​ប្រតិបត្តិការ​ធនាគារ​បាន​គ្រប់​ទីកន្លែង នៅ​ពេល​ខ្ញុំ​មាន​តម្រូវការ
  • ការត្រួតពិនិត្យ ៖ ធនាគារ​អេស៊ីលីដា បាន​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​ចាត់ចែង​​សាច់​ប្រាក់ និង​ត្រួតពិនិត្យ​ដោយ​ខ្លួនឯង
  • ការបម្រើ​សេវា​ខ្លួន​ឯង ៖ ធនាគារ​អេស៊ីលីដា អនុញ្ញាត​ឱ្យ​ខ្ញុំ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ដោយ​ខ្លួន​ឯង និង​ធ្វើ​ឱ្យ​ខ្ញុំ​បាន​ចំណេញ​ពេល
  • ការចូលរួម ៖ ធនាគារ​អេស៊ីលីដា ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​លើ​សេវា​ធនាគារ និង​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ទាន់​សម័យ
  • ឱកាស​ផ្សេងៗ ៖ ខ្ញុំ​មាន​ឱកាស​ប្រើប្រាស់​ផលិតផល-សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ​ក្នុង​ពេល​ដំណាល​គ្នា

លក្ខណៈ​ពិសេស

  • មាន​គណនី​បញ្ញើសំចៃ គណនីចរន្ត ឬ​គណនីបញ្ញើតាមតម្រូវការ
    • លោកអ្នក​អាច​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធីបាន ជាមួយ​ទូរស័ព្ទដៃ​គ្រប់ប្រភេទ និង​គ្រប់ប្រព័ន្ធ
    • អាច​ជ្រើសរើស​យក​ភាសាខ្មែរ ឬអង់គ្លេស ដើម្បី​ធ្វើ​ប្រតិបត្តិការ​សេវា​អេស៊ីលីដា​យូនីធី ដោយ​ផ្អែក​លើ​ប្រភេទ​ទូរស័ព្ទ និង​មធ្យោបាយ​ដែល​លោក​អ្នក​បាន​ជ្រើស​រើស
    • មាន​គណនី​ជាមួយ​ធនាគារ​អេស៊ីលីដា ដូច​ជា គណនី​បញ្ញើសំចៃ គណនីចរន្ត ឬ​គណនីបញ្ញើតាមតម្រូវការ
    • ធនាគារ​អេស៊ីលីដា ផ្តល់​ជូន​រូបិយប័ណ្ណ​បីប្រភេទ​គឺ ប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និង​ប្រាក់បាត ។ ប្រសិនបើ​រូបិយប័ណ្ណ​ធ្វើប្រតិបត្តិការ​ខុសពី​រូបិយប័ណ្ណ​នៃ​គណនី នោះ​ធនាគារ​នឹង​ប្តូរប្រាក់​ជាស្វ័យប្រវត្តិ ដោយផ្អែកលើ​អត្រា​ប្តូរប្រាក់​ផ្លូវការ​របស់​ធនាគារ​អេស៊ីលីដា​នៅពេលនោះ
    • ប្រាក់​តម្កល់​ដំបូង និង​សមតុល្យ​អប្បបរមា គឺ​តម្រូវ​តាម​ប្រភេទ​គណនី​ដែល​លោក​អ្នក​ភ្ជាប់​ជា​មួយ​សេវា​អេស៊ីលីដា​យូនីធី
    • ផ្តល់​ជូន​អតិថិជន​ទូទៅ ទាំង​ឯកត្តជន និង​ក្រុម​ហ៊ុន
    • ទទួល​បាន​អត្រា​ការ​ប្រាក់ (គណនី​បញ្ញើសំចៃ)
  • មាន​គណនី​អេស៊ីលីដា​យូនីធី
    • លោកអ្នក​អាច​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី​បាន ជាមួយ​ទូរស័ព្ទដៃ​គ្រប់ប្រភេទ និង​គ្រប់ប្រព័ន្ធ
    • អាច​ជ្រើសរើស​យក​ភាសាខ្មែរ ឬអង់គ្លេស ដើម្បី​ធ្វើ​ប្រតិបត្តិការ​សេវា​អេស៊ីលីដា​យូនីធី ដោយ​ផ្អែក​លើ​ប្រភេទ​ទូរស័ព្ទ និង​មធ្យោបាយ​ដែល​លោក​អ្នក​បាន​ជ្រើស​រើស
    • ប្រព័ន្ធ​នឹង​បង្កើត​គណនី​ជូន​លោក​អ្នក​ដោយ​ស្វ័យ​ ប្រវត្តិ នៅ​ពេល​លោក​អ្នក​ចុះ​ឈ្មោះ​ប្រើ​សេវា​អេស៊ីលីដា​យូនីធី ហើយ​ត្រូវ​បាន​បិទ​វិញ​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​សមតុល្យ​គណនី​សូន្យ​រយៈ​ពេល​បី​ខែ ឬ​នៅ​ពេល​លោក​អ្នក​ឈប់​ប្រើប្រាស់ (លេខ​ទូរស័ព្ទ​ចល័ត គឺ​ជា​លេខ​គណនី​របស់​លោក​អ្នក)
    • លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ជា ប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និង​ប្រាក់បាត ។ ប្រសិនបើ​រូបិយប័ណ្ណ​ធ្វើប្រតិបត្តិការ​ខុសពី​ប្រាក់​ដុល្លារ​អាមេរិក នោះ​ធនាគារ​នឹង​ប្តូរប្រាក់​ជាស្វ័យប្រវត្តិ ដោយផ្អែកលើ​អត្រា​ប្តូរប្រាក់​ផ្លូវការ​របស់​ធនាគារ​អេស៊ីលីដា​នៅពេលនោះ
    • ប្រាក់​តម្កល់​ដំបូង គឺ​មិន​តម្រូវ
    • សមតុល្យ​អប្បបរមា ស្មើសូន្យ (០)
    • ផ្តល់​ជូន​តែ​អតិថិជន​ឯកត្តជន​ប៉ុណ្ណោះ
    • ពុំ​ទទួល​បាន​អត្រា​ការប្រាក់​ទេ
ដកប្រាក់​តាមរយៈ​​ម៉ាស៊ីន​អេធីអឹម​អេស៊ីលីដា ដោយ​ពុំ​ចាំ​បាច់​​ប្រើ​ប័ណ្ណ

ការ​ដាក់​ប្រាក់ និង​ដក​ប្រាក់ 

  • ការ​ដាក់​ប្រាក់​នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា
    លោក​អ្នក​អាច​ដាក់​ប្រាក់​ចូល​ក្នុង​គណនី​អេស៊ីលីដា​យូនីធី នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា
  • ការ​ដក​ប្រាក់​នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា ឬ​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា
    លោក​អ្នក​អាច​ដក​ប្រាក់ នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា ឬ​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា (ដោយ​មិន​ចាំ​បាច់​ប្រើ​ប័ណ្ណ​អេស៊ីលីដា) ដោយ​ផ្តល់​ព័ត៌មាន​ដូច​ខាង​ក្រោម ៖
    • លេខ​ទូរស័ព្ទ
    • លេខ​សម្ងាត់​មាស (Gold Code)1 ឬ​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន (MPIN)2
    • ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ដក (ករណី​ដក​តាម​អេធីអឹម គឺ​លោក​អ្នក​អាច​ដក​សាច់ប្រាក់​តាម​ចំនួន​ដែល​អេធីអឹម អាច​បញ្ចេញ​ឱ្យ​បាន​តែ​ប៉ុណ្ណោះ ។ ទឹក​ប្រាក់​ដែល​នៅ​សល់ លោក​អ្នក​អាច​ដក​នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា ដោយ​ប្រើ​លេខ​សម្ងាត់​មាស​ដដែល)
    • លេខ OTP3 ដើម្បី​បញ្ជាក់​ប្រតិបត្តិការ​ដក​ប្រាក់

កម្រៃ​សេវា

បរិយាយ ដុល្លារ​អាមេរិក រៀល បាត
មាន​គណនី​បញ្ញើសំចៃ គណនីចរន្ត ឬ​គណនីបញ្ញើតាមតម្រូវការ
១. ការ​សុំ​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី ២០.០០០ ២០០
២. សេវាប្រចាំខែ ០,៥០ ២.០០០ ២០
៣. ពិនិត្យ​មើល​សមតុល្យ​គណនី និង​របាយការណ៍​គណនី​សង្ខេប មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ
៤. ពិនិត្យ​មើល​អត្រា​ប្តូរ​ប្រាក់ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ
៥. បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​ដៃ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ
៦. ទូទាត់​វិក្កយបត្រ ក្នុង​មួយ​ប្រតិបត្តិការ ០,២៥ ១.០០០ ១០
៧. ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​តែមួយ (នៅ​ក្នុង​សាខា និង CIF4 តែ​មួយ) ក្នុង​មួយ​ប្រតិបត្តិការ ០,១០ ៤០០
៨. ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​តែមួយ (នៅ​ក្នុង​សាខា​ផ្សេង​គ្នា និង CIF តែ​មួយ) ក្នុង​មួយ​ប្រតិបត្តិការ
អតិថិជន​ធម្មតា ៤.០០០ ៤០
អតិថិជន​ពិសេស ៨.០០០ ៨០
៩. ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​​ផ្សេងពីគ្នា (នៅ​ក្នុង​សាខា​តែមួយ) ក្នុង​មួយ​ប្រតិបត្តិការ ០,៥០ ២.០០០ ២០
១០. ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​​ផ្សេងពីគ្នា ​(នៅ​ក្នុង​សាខា​ផ្សេង​គ្នា) ក្នុង​មួយ​ប្រតិបត្តិការ
អតិថិជន​ធម្មតា ៤.០០០ ៤០
អតិថិជន​ពិសេស ១២.០០០ ១២០
១១. ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​ផ្សេង​គ្នា (ពី​គណនី ទៅ​លេខ​ទូរស័ព្ទដៃ) ក្នុង​មួយ​ប្រតិបត្តិការ ៤.០០០ ៤០
មាន​គណនី​អេស៊ីលីដា​យូនីធី
១. ការ​សុំ​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី ៣,៥០ ១៤.០០០ ១៤០
២. សេវាប្រចាំខែ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ
៣. ពិនិត្យ​មើល​សមតុល្យ​គណនី និង​របាយការណ៍​គណនី​សង្ខេប មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ
៤. ពិនិត្យ​មើល​អត្រា​ប្តូរ​ប្រាក់ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ
៥. បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​ដៃ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ
៦. ទូទាត់​វិក្កយបត្រ ក្នុង​មួយ​ប្រតិបត្តិការ ០,២៥ ១.០០០ ១០
៧. ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​តែមួយ ក្នុង​មួយ​ប្រតិបត្តិការ ០,៥០ ២.០០០ ២០
៨. ផ្ទេរ​ប្រាក់​ទៅ​កាន់​អ្នក​មាន ឬ​មិន​មាន​គណនី​ជា​មួយ​ធនាគារ​អេស៊ីលីដា ក្នុង​មួយ​ប្រតិបត្តិការ ១,៥០ ៦.០០០ ៦០
៩. ដាក់​ប្រាក់​បញ្ញើ (គណនី​ផ្ទាល់​ខ្លួន) មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ
១០. ដាក់​ប្រាក់​បញ្ញើ (គណនី​អ្នក​ផ្សេង) ១,៥០ ៦.០០០ ៦០
តារាង​តម្លៃ​ខាង​លើ គឺ​សម្រាប់​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ថ្លៃ​សេវា និង​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

ទំហំ​ប្រតិបត្តិការ

  • មាន​គណនី​បញ្ញើសំចៃ គណនីចរន្ត ឬ​គណនីបញ្ញើតាមតម្រូវការ
    • លោកអ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ ៖
      • រវាង​គណនី​ម្ចាស់​​ផ្សេងពីគ្នា ដែល​មាន​គណនី​ជាមួយ​ធនាគារ​អេស៊ីលីដា បាន​រហូត​ដល់ ២៥ដង​ក្នុង​មួយ​ថ្ងៃ និង​​ក្នុង​មួយ​ប្រតិបត្តិការ​បាន​រហូត​ដល់ ៩៩៩ដុល្លារ​អាមេរិក ឬ​សមមូល (ចំពោះ​អតិថិជន​ពិសេស បាន​រហូត​ដល់ ២៥ដង​ក្នុង​មួយ​ថ្ងៃ និង​​ក្នុង​មួយ​ប្រតិបត្តិការ​បាន​រហូត​ដល់ ៥.០០០ដុល្លារ​អាមេរិក ឬ​សមមូល)
      • ទៅ​កាន់​លេខ​ទូរស័ព្ទ​ដៃ បាន​រហូត​ដល់ ២៥ដង​ក្នុង​មួយ​ថ្ងៃ និង​​ក្នុង​មួយ​ប្រតិបត្តិការ​បាន​រហូត​ដល់ ៥០០ដុល្លារ​អាមេរិក ឬ​សមមូល
    • សម្រាប់​ចំនួន​ប្រតិបត្តិការ​សេវា​អេស៊ីលីដា​យូនីធី ក្រៅ​ពីផ្ទេរ​ប្រាក់​ខាង​លើ គឺ​មិន​កំណត់ ។
  • មាន​គណនី​អេស៊ីលីដា​យូនីធី
    • លោកអ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​​តែ ​មួយ បាន​រហូត​ដល់ ៥​ដង​ក្នុង​មួយ​ថ្ងៃ និង​ចំនួន​ទឹក​ប្រាក់​អាច​ផ្ទេរ​ក្នុង​មួយ​ថ្ងៃ បាន​រហូត​ដល់ ៥០០​ដុល្លារ ឬ​សមមូល
    • ផ្ទេរ​ប្រាក់​ទៅ​កាន់​​អ្នក​ដទៃ បាន​រហូត​ដល់ ៥​ដង​ក្នុង​មួយ​ថ្ងៃ និង​ចំនួន​ទឹក​ប្រាក់​អាច​ផ្ទេរ​ក្នុង​មួយ​ថ្ងៃ​បាន​រហូត​ដល់ ៥០០​ដុល្លារ ឬ​សមមូល
    • លោក​អ្នក​អាច​ដក​ប្រាក់នៅ​តាម​ការិយាល័យធនាគារ​អេស៊ីលីដា ក្នុង​មួយ​ថ្ងៃ​បាន​រហូត​ដល់ ២.៥០០​ដុល្លារ និង​នៅ​តាម​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា ក្នុង​មួយ​ថ្ងៃ​បាន​រហូត​ដល់ ៥០០​ដុល្លារ
    • សម្រាប់​ចំនួន​ប្រតិបត្តិការ​សេវា​អេស៊ីលីដា​យូនីធី ក្រៅ​ពីផ្ទេរ​ប្រាក់ និង​ដក​ប្រាក់ខាង​លើ គឺ​មិន​កំណត់ ។
សម្រាប់​មធ្យោបាយ​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ USSD5 លោក​អ្នក​អាច​ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​តែ​មួយ ឬ​ផ្ទេរ​ប្រាក់​ទៅ​កាន់​អ្នក​ដទៃ បាន​រហូត​ដល់ ៥​ដង ក្នុង​មួយ​ថ្ងៃ និង​ក្នុង​មួយ​ប្រតិបត្តិការ​បាន​រហូត​ដល់ ២៥០​ដុល្លារ ឬ​សមមូល ។

អតិថិជន​ដែល​មិន​បាន​ចុះ​ឈ្មោះ​ប្រើ​សេវា​អេស៊ីលីដា​យូនីធី តើ​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​ដូច​ម្តេច ?

លោក​អ្នក​គ្រាន់​តែ​អញ្ជើញ​មក​កាន់​ធនាគារ​អេស៊ីលីដា ដែល​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក​បំផុត រួច​បញ្ជាក់​ពី​តម្រូវការ​សេវា​អេស៊ីលីដា​យូនីធី មាន​ដូច​ជា ៖ សេវា​ផ្ទេរ​ប្រាក់ សេវា​ទូទាត់​វិក្កយបត្រ សេវា​បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរស័ព្ទ​ដៃ និង​សេវា​ផ្សេងៗ​ទៀត​តាម​តម្រូវការ ។

តើ​ធ្វើ​យ៉ាងណា​ទើប​អាច​ស្នើសុំ​ប្រើប្រាស់ សេវា​អេស៊ីលីដា​យូនីធី បាន ?

លក្ខខណ្ឌ​សុវត្ថិភាព

  • មិន​ត្រូវ​កត់ត្រា​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​ទុក​លើ​វត្ថុ​អ្វី​មួយ ដោយ​ត្រូវ​ទន្ទេញ​ចាំ​មាត់ ដើម្បី​ងាយ​ស្រួល​ប្រើ​ប្រាស់
  • មិន​ត្រូវ​ឱ្យ​គេ​ដឹង ឬ​មើល​ឃើញ​លេខ​សម្ងាត់​នៅ​ពេល​ប្រើប្រាស់​ឡើយ ។ រាល់​ពេល​បញ្ចូល​លេខ​សម្ងាត់ ត្រូវ​ប្រាកដ​ថា​គ្មាន​អ្នក​ណា​លួច​មើល​ទេ
  • មិន​ត្រូវ​ភ្ជាប់​ប្រព័ន្ធ ឬ​បញ្ចូល​កម្មវិធី​ដែល​មិន​ស្គាល់​នៅ​ក្នុង​ទូរស័ព្ទ​ឡើយ
  • ត្រួត​ពិនិត្យ​មើល​ទូរស័ព្ទ​ជា​និច្ច ប្រសិន​បើ​រក​ឃើញ​កម្មវិធី​ដែល​មិន​ធ្លាប់​ស្គាល់ ត្រូវ​បិទ​និង​សម្អាត​ភ្លាម ឬ​យក​ទូរស័ព្ទ​នោះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​របស់​អ្នក​ត្រួត​ពិនិត្យ និង​សំអាត ដើម្បី​ចៀស​វាង​មេរោគ ឬ​ការ​បន្លំ​លួច
  • មិន​ត្រូវ​ទុក​ទូរស័ព្ទ​ចោល​ដោយ​មិន​បាន​ចាក់​សោរ​ឡើយ
  • ត្រូវ​ចាក​ចេញ​ពី​កម្មវិធី​សេវា​អេស៊ីលីដា​យូនីធី ភ្លាម នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​រួច
  • ត្រូវ​ផ្លាស់​ប្តូរ​លេខ​សម្ងាត់​ឱ្យ​បាន​ញឹកញាប់
  • ការ​បញ្ចូល​លេខ​សម្ងាត់​មិន​ត្រឹម​ត្រូវ ចំនួន​បី​ដង នឹង​ត្រូវ​ច្រាន​ចេញ​ពី​ប្រព័ន្ធ
  • លោក​អ្នក​ត្រូវ​រក្សា​ទូរស័ព្ទ​ដែល​បាន​ភ្ជាប់​សេវា​អេស៊ីលីដា​ យូនីធី ឱ្យ​មាន​សុវត្ថិភាព​ល្អ ។ ប្រសិន​បើ​ទូរស័ព្ទ​នោះ​ខូច ឬ​បាត់ ត្រូវ​ជូន​ដំណឹង​មក​ធនាគារ​ជា​បន្ទាន់ ដើម្បី​ទប់​ស្កាត់​ការ​បន្លំ​ធ្វើ​ប្រតិបត្តិការ ។ ប្រសិន​បើ​ការ​ជូន​ដំណឹង​នេះ​ធ្វើ​ឡើង​តាម​រយៈ​ទូរស័ព្ទ លោក​អ្នក​ត្រូវ​បញ្ជាក់​បន្ថែម​ជា​លាយ​លក្ខណ៍​អក្សរ​ក្នុង​រយៈ​ពេល ២​ថ្ងៃ នៃថ្ងៃ​ធ្វើ​ការ​របស់​ធនាគារ​
  • ក្នុង​ករណី​ដែល​លោក​អ្នក​លក់ ឬ​ផ្ទេរ​ទូរស័ព្ទ (ដែល​ភ្ជាប់​ប្រព័ន្ធ) ទៅ​ឱ្យ​អ្នក​ផ្សេង នោះ​លោក​អ្នក​ត្រូវ​មក​ធនាគារ​ជា​បន្ទាន់​ដើម្បី​ភ្ជាប់​ប្រព័ន្ធ​ជា​ថ្មី ។

របៀប​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី និង​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ

សូម​ចុច​នៅ​លើ​ពាក្យ​ភ្ជាប់​ខាង​ក្រោម ដើម្បី​ទាញ​យក​របៀប​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី និង​ខិត្តប័ណុ្ណ​ផ្សព្វផ្សាយ ជា​ប្រភេទ PDF ។

លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី 

សូម​ចុច​នៅ​លើ​ពាក្យ​ភ្ជាប់​ខាង​ក្រោម ដើម្បី​ទាញ​យក លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី របស់​ធនាគារ​អេស៊ីលីដា ជា​ប្រភេទ PDF ។
សំគាល់ ៖
  1. លេខ​សម្ងាត់​មាស (Gold Code) ៖ ជា​លេខ​សម្ងាត់ ៦ខ្ទង់ ដែល​បង្កើត​ឡើង​ដោយ​ប្រព័ន្ធ ហើយ​បញ្ចូន​ទៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ផ្ទេរ​ប្រាក់ តាម​រយៈ​សារអេឡិចត្រូនិក (SMS) នៅ​ពេល​អតិថិជន​បាន​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​លេខ​ទូរស័ព្ទ​ ដៃ ។ អ្នក​ផ្ទេរ​ប្រាក់ ត្រូវ​ប្រាប់​អ្នក​ទទួល​ឱ្យ​ប្រើ​លេខ​សម្ងាត់​នេះ​ដើម្បី​ដក​ប្រាក់ ឬ​ឱ្យ​អ្នក​ទទួល​បង្កើត​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន ដើម្បី​ដក​ប្រាក់​នៅ​ពេល​ក្រោយ ។ លេខ​សម្ងាត់​នេះ មាន​សុពលភាព​ប្រើប្រាស់​ក្រោយ​ការបង្កើត​ ដូច​ខាងក្រោម ៖
    • មានសុពលភាព​រហូត​ដល់​​ម៉ោង ៤ព្រឹក ក្នុង​ចន្លោះ​ម៉ោង​ទី៤៨ ដល់​ម៉ោង​ទី៧២ ករណី​លោក​អ្នក​មិនទាន់​ដក​ប្រាក់
    • មាន​សុពលភាព​រហូត​ដល់​ម៉ោង ៤ព្រឹក ករណី​លោក​អ្នក​ដក​ប្រាក់​ទាំង​អស់​ក្នុង​មួយ​ប្រតិបត្តិការ
    • មានសុពលភាព​រហូត​ដល់ ៩០ថ្ងៃ ករណី​លោក​អ្នក​ដក​ប្រាក់​មួយ​ចំនួន
  2. លេខ​សម្ងាត់​ផ្ទាល់​ខ្លួន (PIN ឬ MPIN) ៖ ជា​លេខ​សម្ងាត់ ៦ខ្ទង់ និង​ត្រូវ​បាន​ជ្រើស​រើស​ដោយ​អតិថិជន ប្រើ​ដើម្បី​ចូល​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី ។
  3. OTP (One Time Password) ៖ ជា​លេខ​សម្ងាត់ ៧ខ្ទង់ បាន​បង្កើត​ឡើង​ដោយ​ប្រព័ន្ធ និង​បញ្ជូន​ទៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ដក​ប្រាក់​ភ្លាមៗ តាម​រយៈ​សារអេឡិចត្រូនិក (SMS) នៅ​ពេល​ដក​ប្រាក់ ។ លេខ​សម្ងាត់​នេះ​ត្រូវ​បាន​ប្រើ​សម្រាប់​មួយ​ប្រតិបត្តិការ​តែ​ប៉ុណ្ណោះ និង​អស់​សុពលភាព​ប្រើប្រាស់​ក្រោយ​ការបង្កើត​បាន​រយៈពេល ១០នាទី ។ ករណី​មាន​ការ​ដក​ប្រាក់​ជា​បន្ត​បន្ទាប់ នឹង​ត្រូវ​មាន OTP ថ្មី​ទៀត ។ ម្យ៉ាង​ទៀត OTP ក៏​ត្រូវ​ប្រើ​សម្រាប់​ដាក់​ប្រាក់​ចូល​គណនី​ផ្ទាល់​ខ្លួន​ផង​ដែរ ។
  4. CIF (Customer Information File) ៖ ជា​លេខ​សម្គាល់​អតិថិជន ដែល​ប្រើ​សម្រាប់​ផ្ទុក​ព័ត៌មាន​របស់​ម្ចាស់​គណនី និង​អតិថិជន​នីមួយៗ ។
  5. USSD (Unstructured Supplementary Service Data) ៖ ជា​មធ្យោបាយ​មួយ​ប្រភេទ សម្រាប់​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ ប្រហាក់​ប្រហែល​នឹង​សារអេឡិចត្រូនិក (SMS) ។
 

តើ​ព័ត៌មាន​ខាងលើ មាន​អត្ថប្រយោជន៍​សម្រាប់​លោកអ្នក​ដែរ​ឬ​ទេ ?   
ប្រសិន​បើ​លោក​អ្នក​មាន​សំណួរ ឬ​ចម្ងល់​ផ្សេងៗ សូម​ចុច​ទីនេះ ។
ទំព័រដែល​ពាក់ព័ន្ធ