Sunday, June 2, 2013

ទស្សនា​វីដេអូ​របស់ Samsung Galaxy S4 mini ទាំង​អស់​គ្នា!

ប៉ុន្តែ​អ្នក​អាច​ធ្វើ​ការ​ស្រមើ​ស្រមៃ​ថា អ្នក​ជា Three're Three UK's Brendan Arndt ក្នុង​វីដេអូ​ខាង​ក្រោម​បាន។ សូម​ទស្សនា​ទំាង​អស់​គ្នា៖
ចុចដើម្បីមើល វីដេអូក្នុង YouTube
Friday, May 31, 2013  ដោយ: សួន ច័ន្ទរដ្ឋា  2 ថ្ងៃមុន  ចំនួនចុច: 93

អត្ថប្រយោជន៏នៃការប្រើបា្រស់Visa card

 Visa card:ជាប្រភេទប័ណ្ណអេឡិចត្រូនិចដែលត្រូវបានគេនិយមប្រើបា្រស់ទូទាំងសាកលលោកនាពេលបច្ចុប្បន្ននេះ។

ការប្រើបា្រស់   Visa Cardបាននាំមកនូវអត្ថប្រយោជន៏ជាច្រើនដល់អ្នកប្រើបា្រស់ដែលរួមមាន ដូចខាងក្រោម:
          ១ ផ្តល់ភាពងាយស្រួល: Visa Cardជួយឲ្យអ្នកប្រើបា្រស់អាចទិញទិនិញសេវាកម្មដោយមិនចាំបាច់កាន់លុយ ចំនួនច្រើនទៅដល់ទីផ្សារហើយហាងតែម្តងនោះទេ ហើយយើងអាចមានលទ្ធភាពចាយវាតាមតម្រូវការនិងរហ័សទា ន់ចិត្តដែលយើងនឹកស្មានមិនដល់។មិនតែប៉ននោះ យើងអាចប្រើប្រាស់ប័ណ្ណនេះសម្រាប់ធ្វើការបញ្ជទិញយ៉ាងទូលំទូ លាយជុំវិញពិភពលោក។
        ២  ចំណេញពេលវេលា: ការប្រើបា្រស់វីសាកាតធ្វើឲ្យអ្នកប្រើបា្រស់ចំណេញពេលវេលាក្នុងការទិញទំនិញសេ វាកម្មតាមរយ:អ៊ីនធើណេត ដោយមិនចាំបាច់ចំនាយពេលច្រើនដើម្បីទៅទិញដោយផ្ទាល់ ជាពិសេសគឺយើងអាចចំ ណេញថវិការក្នុងការធ្វើដំណើរទៅទីតាំងឆ្ងាយៗថែមទៀតផង។
        ៣ ផ្តល់ឲ្យយើងនូវសុវត្ថិភាព។
        ៤ ជួយឲ្យអ្នកលក់ឬអ្នកផ្គត់ផ្គង់ទទួលបានអតិថិជនច្រើនជាងមុន បង្កើនចំណូលពីការលក់ ទទួលបានភាពជោគ ជ័យលើការប្រកួតប្រជែង បំពេញតម្រូវការស្របតាមទីផ្សរបច្ចុប្បន្ន។
        ៥ ករណីប័ណ្ណឥណទាននោះត្រូវបានកាន់កាប់ជាក្រុមនោះមានការអនុវត្តដោយផ្តល់សិទ្ធិកាន់កាប់ Visa Cardផ្តាច់មុខជាបណ្តោះអាសន្នទៅឲ្យនរណាម្មាក់ជាកម្មសិទ្ធិករយោងតាមកិច្ចព្រម ព្រៀងក្នុងកិច្ចសន្យា។
        ៦ ធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចកាន់តែមានការរីកចម្រើននិងមានភាពទាន់សម័យ។
        ៧ ពិនិត្យមើលសមតុល្យក្នុងកាតបានតាមតម្រូវការ។
        ៨ អាចផ្ទេរប្រាក់ពីទីតាំងផ្សេងៗគ្នាបានតាមតម្រូវការ។
        ៩ អាចដកប្រាក់បានប្រសិនបើអ្នកមានបា្រក់បញ្ញើតាមតម្រូវការ ឬបា្រក់បញ្ញើសន្សំ។
        ១០ ទូទាត់ទំនិញឬសេវាកម្មតាមអ៊ីនធើណេត។

តើ​មាន ​កុំព្យូទ័រ​យួរ​ដៃ​ណា​ខ្លះ​ដែល​អាច Touchscreen បាន?

Window 8 គឺ​ជា​ការ​រចនា​ម្តង​ទៀត​លើក​ដំបូង​គេ​នៃ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ច្រើន​បំផុត​ដែល​ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​ពិភព​លោក។
វា​ត្រូវ​បាន​គេ​ផ្សំ​ឡើង​នូវ​ធាតុ​សំខាន់ៗ​ជា​ច្រើន​ពី​ព្រោះ​ផ្ទៃ​ខាង​មុខ​របស់​វា​មាន​ការ​ផ្លាស់​ប្តូរ​ឆ្ពោះ​ទៅ​ជា​ឧបករណ៏​មួយ​ដែល​អាច Touchscreen បាន។ អ្នក​អាច​គ្រប់​គ្រងជា​មួយ​និង mouse បាន ប៉ុន្តែ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​យើង​អាច Touchscreenក៏​បាន។ ខាង​ក្រោម​ជា Laptop ចំនួន ៤ ដែល​អាច Touchscreen ៖

Asus F202E-CT148H VivoBook




  • Processor – Intel Core i3 3217U (1.8 GHz)
  • RAM – 4 GB DDR3 (expandable upto 8 GB)
  • HDD – 500 GB
  • Graphics – Intel HD Graphics 4000 (Integrated)
  • Camera – HD Webcam
  • Operating System – Windows 8
  • Weight – 1.4 kg 
  • Price – Rs. 38,233

HP Pavilion 14-B157TU Sleekbook




  • Processor – Intel Core i3 3227U (1.9 GHz)
  • RAM – 4 GB DDR3 (expandable upto 8 GB)
  • HDD – 640 GB
  • Graphics – Intel HD Graphics 4000 (Integrated)
  • Camera – HD Webcam
  • Operating System – Windows 8
  • Weight - 2 kg 
  • Price – Rs. 39,877


Acer Aspire V5-471P (NX.M3USI.005)



  • Processor – Intel Core i3 3337U (1.8 GHz With Turbo Boost Upto 2.7 GHz)
  • RAM – 4 GB DDR3 (expandable upto 8 GB)
  • HDD – 500 GB
  • Graphics – Intel HD Graphics 4000 (Integrated)
  • Camera – HD Webcam
  • Operating System – Windows 8
  • Weight - 2.2 kg 
  • Price – Rs. 45,481


HP Pavilion Touchsmart 14-B172TX Sleekbook




  • Processor – Intel Core i3 3337U (1.8 GHz With Turbo Boost Upto 2.7 GHz)
  • RAM – 4 GB DDR3 (expandable upto 8 GB)
  • HDD – 500 GB
  • Graphics – 1 GB Nvidia GeForce GT 630M
  • Camera – HD Webcam
  • Operating System – Windows 8
  • Weight - 2 kg 
Wednesday, May 29, 2013  ដោយ: សួន ច័ន្ទរដ្ឋា  4 ថ្ងៃមុន  ចំនួនចុច: 68

ប្រទះ​ឃើញ​ឡាន​ បើក​ដោយ​ខ្លួន​ឯង​នៅ​អ៊ីស្រាអែល

ថ្មីៗ​នេះ​ក្រុមហ៊ុនបច្ចេកវិទ្យា​ឈាន​មុខ​គេ​មួយ​​របស់​អ៊ីស្រាអែល​ Mobileye Vision Technologies បាន​អភិវឌ្ឍ​​រថយន្ត​ដ៏​ទំនើប ​ដែល​អាច​បើក​​បរ​ដោយ​ស្វ័យ​ប្រវត្តិ និង​ត្រូវ​បាន​គេ​យក​ទៅ​សាក​ល្បង​បើក​នៅ​លើ​ផ្លូវ​ Highway បាន​ដោយជោគជ័យ។
នេះ​ស្រប​​​ពេល​គ្នា​​​​ដែល​ក្រុមហ៊ុន Google ក៏​កំពុង​តែអភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ បំពាក់​នៅ​លើ​រថយន្ត​ដែល​អាច​បើក​ដោយ​ស្វ័យប្រវត្តិ​ផង​ដែរ។
ជុំវិញ​ការ​អភិវឌ្ឍ​​នេះ Mobileye Vision Technologies បាន​បំពាក់​បច្ចេកវិទ្យា​ និង​កម្មវិធី​ទំនើបៗ​​មួយ​ចំនួន​ទៅ​លើ​រថយន្ត​​ប្រភេទ Audi A7 របស់​អាល្លឺម៉ង់។ ​
យ៉ាង​ណាមិញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខាងលើបានអះអាង​ថា នៅ​មិនទាន់​​ហ៊ាន​ប្រៀបធៀប​ជាមួយ​ រថយន្ត​បើក​ស្វ័យប្រវត្តិ​ម៉ាក Prius របស់ Google ព្រោះ​បច្ចេកវិទ្យា​នៅ​ចាញ់​រថយន្ត​​​បើក​ដោយ​ស្វ័យ​ប្រវត្តិ Prius ​របស់​ Google នៅ​ឡើយ។ នេះ​បើ​យោងតាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ Yourjewishnews នា​ពេល​ថ្មីៗនេះ​។
កន្លង​ទៅ​នេះ រថយន្ត​​ Prius របស់ Google ត្រូវ​​គេ​ធ្វើតេស្ត​ក្នុង​រដ្ឋ​កាលីហ្វញ៉ា ដោយបាន​​សាក​ល្បង​​បើកបរ​ក្នុង​ចម្ងាយ​ផ្លូវ​ ៨០៤,៦៧២គីឡូម៉ែត្រ​ ជា​មួយ​សមត្ថភាព​អាច​​​បត់​ចុះ​ឡើង, ដឹង​ពី​ភ្លើង​សញ្ញា​ចរាចរណ៍ និង​ស្គាល់​ស្ថានភាព​ផ្លូវ​បាន​ច្បាស់ល្អ​ទៀត​ផង​។
តើ​រថយន្ត​បើក​ដោយ​ស្វ័យ​ប្រវត្តិ​​របស់ក្រុមហ៊ុន​​បច្ចេកវិទ្យា​របស់​អ៊ីស្រាអែល​នេះ​ មាន​សមត្ថភាព​បើកបរ​យ៉ាង​ម៉េច​ខ្លះ? សូម​ចុចត្រង់នេះ ដើម្បីទស្សនា​វីដេអូក្លីប។
ដកស្រង់ចេញពី : ការសែតដើមអំពិល

Suzuki Let’s 014 គូប្រជែង Scoopy និង Fino មក​ដល់​កម្ពុជា​ហើយ


ក្រុមហ៊ុន​តំណាង​ចែកចាយ​ម៉ូតូ​ Susuki ប្រចាំ​ឥណ្ឌូណេស៊ី PT.Suzuki Indomobil Sales បាន​បង្ហាញ​ម៉ូតូ​លេខ​អូតូ Suzuki Let’s សេរី ២០១៤ ​ក្នុង​ពិព័រណ៍​រថយន្ត Jakarta Motorcycle Show កាល​ពី​ពេលថ្មីៗ​កន្លង​ទៅ​នេះ។

គេហទំព័រ ​ឥណ្ឌូណេស៊ី Onedhika បាន​ឱ្យ​ដឹង​ថា Lets ត្រូវ Suzuki ផលិត​ឡើង​ប្រកប​ដោយ​មាត្រដ្ឋាន​ស្តង់ដារ មិន​សូវ​ប៉ះពាល់​បរិស្ថាន​ មាន​ទម្ងន់​ស្រាល (ប្រហែល ៩០គីឡូក្រាម)​ ទទួល​បាន​អារម្មណ៍​ប្លែក និង​ងាយ​ស្រួល​បើកបរ។ អ្វី​កាន់​តែ​ពិសេស​នោះ Let’s ត្រូវ​គេ​អះអាង​ថា ជា​គូប្រជែង​របស់ Honda Scoopy និង Yamaha Fino
លោក Yohan Yahya នាយក​គ្រប់គ្រង​ទូទៅ​ទីផ្សារ និង​ផ្នែក​អភិវឌ្ឍន៍​ជំនួញ​បាន​​ថ្លែង​ថា​ ៖ ” Let’s ជា​ម៉ូតូ​​អូតូដែល​ប្រើ​ប្រព័ន្ធ​ប៊ិច​បច្ចេកវិទ្យា​ទំនើប​ស៊ីប្រេង​តិច​ របស់ Suzuki”។
​ម៉ូតូ​នេះ​ស័ក្ដិសម​បំផុត​សម្រាប់​បុរស​ស្ត្រី​អាយុ​ ចាប់​ពី ២០ដល់ ២៥ឆ្នាំ។ ដោយ​មាន​​ការ​រចនា​ស្តាយ​​ស្រស់​ស្អាត​ ក្រុមហ៊ុន​ថា​នឹង​លក់​ឱ្យ​បាន ២០០០គ្រឿង​ ក្នុង​មួយ​ខែ។​
Suzuki Lets មាន​ម៉ាស៊ីន​ប្រភេទ​ 4 Stroke  ១ស៊ីឡាំង​ air-cooled, SOHC, ២ស៊ូប៉ាប់​ ទំហំ ១១៣ សេសេ ផ្ដល់​កម្លាំង​ថាមពល ៩,៤សេះ។ Let’s មាន​ពីរ​ម៉ូដែល​​ពោល​គឺ Sporty និង Premium។ Let’s Sporty មាន​បី​ពណ៌​ គឺ​ ខៀវ​ បៃតង​ និង ក្រហម ខណៈ Premium មាន​ពណ៌ ស​ ផ្កាឈូក និង​ខ្មៅ។​​
ដោយឡែក Let’s Sporty ស៊េរី​ថ្មី​នេះ ក៏​ទើប​តែ​មក​ដល់​ទីផ្សារ​កម្ពុជា កាល​ពី​ពេល​​ថ្មីៗ​នេះ​ដែរ ជាមួយ​​តម្លៃ​លក់​ប្រហែល ១៦៨០ ដុល្លារ​អាមេរិក
ជាមួយ​​រូបរាងប៉ុណ្ណឹង  តើអ្នក​គិត​ថា​វា​អាច​ប្រកួត​ប្រជែង​ជាមួយ Honda Scoopy និង Yamaha Fino បាន​ដែរ​ឬទេ?
ដកស្រង់ចេញពីប្រភព:www.sabay.com

ដឹង​ទេ Galaxy S4 mini គេ​លក់​ថ្លៃ​ប៉ុន្មាន​! Trackback ផ្សាយ​ក្នុង​ផ្នែក​ ព័ត៌មានបច្ចេកវិទ្យា ដោយ um.sopheak កាលពី 1 day ago 9 Comment(s) ទូរសព្ទ​ Galaxy S4 mini ដែល​ទើប​តែ​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​​មក ពេល​នេះ​បាន​​បញ្ចេញ​តម្លៃ​បណ្ដើរៗ​ហើយ។ តើ​វា​មាន​តម្លៃ ប៉ុន្មាន​ដែរ? បើ​តាម​ការ​ឱ្យ​ដឹង​របស់​គេហទំព័រ Gsmarena បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​រុស្ស៊ី Galaxy S4 mini មាន​តម្លៃ​ប្រហែល ៦៣០ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រឿង។ យ៉ាងណាមិញ ទូរសព្ទ​​​ស៊េរី​ថ្មី​នេះ​មាន​ពីរ​ប្រភេទ​គឺ​ស៊ី​មមួយ​ និង​ស៊ីមពីរ ប៉ុន្តែ​ប្រភព​មិន​បាន​បញ្ជាក់​តម្លៃ​ខាងលើ​ ​ជា​ទូរសព្ទ​ប្រភេទស៊ី​ម​មួយ​ឬ​ស៊ីម​ពីរ​នោះ​ទេ។ ​ លក្ខណៈ​សម្បត្តិ​របស់ Galaxy S4 Mini រួម​មាន៖ - អេក្រង់​ប្រភេទ Super AMOLED qHD ទំហំ ៤,៣អ៊ីញ - CPU ល្បឿន 1.7GHz - RAM ទំហំ 1.5GB - មេម៉ូរី​ម៉ាស៊ីន​ទំហំ 8GB ហើយ​អាច​បន្ថែម​កាត​ប្រភេទ micoSD - ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2.2 Jelly Bean - កាមេរ៉ា​ទំហំ 8MP ជា​មួយ​មុខងារ Sound & Shot និង Panorama - ចែក​ជា ៣ស៊េរី​ផ្សេង​គ្នា៖ ស៊េរី​មាន 4G LTE+NFC, ស៊េរី​មាន​តែ 3G HSPA+ និង ស៊េរី​ប្រើ​ស៊ីម​កាត​បាន ២ (3G) - តំណភ្ជាប់៖ Wi-Fi a/b/g/n, Bluetooth 4.0 និង GPS + GLONASS - មាន​មុខងារ S Health, S Translator, បញ្ជា​ទូរទស្សន៍​ជា​មួយ​មុខងារ WatchON’s IR remote - វិមាត្រ (បxទទxកម្រាស់)៖ (១២៤មមx៦១,៣មមx៨,៩មម) - ទម្ងន់ ១០៧ក្រាម​ស្រាល​ជាង GS4 ដែល​មាន ១៣០ក្រាម - កម្រិត​ថាមពល​ថ្ម 1900mAh - ពណ៌​ចំនួន២ គឺ​ស និង​ខ្មៅ Galaxy S4 mini ជា​ទូរសព្ទ​កំណែ​​ពី GS 4 និង​ដែល​​ Samsung បាន​ប្រកាស​បង្ហាញ​រូបរាង​ជា​ផ្លូវការ​​កាល​ពី​ថ្ងៃ ៣០ខែ ឧសភា​កន្លង​ទៅ​នេះ​។ ចុច​​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ ប្រែ​សម្រួល៖ ឌូគូ ប្រភព៖ gsmarena Tags: ព័ត៌មានជុំវិញ Galaxy S IV Mini, ព័ត៌មានបច្ចេកវិទ្យា, ព័ត៌មានពី Samsung Written by um.sopheak មតិ ទៅកាន់ “ដឹង​ទេ Galaxy S4 mini គេ​លក់​ថ្លៃ​ប៉ុន្មាន​!”

ទូរសព្ទ​ Galaxy S4 mini ដែល​ទើប​តែ​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​​មក ពេល​នេះ​បាន​​បញ្ចេញ​តម្លៃ​បណ្ដើរៗ​ហើយ។ តើ​វា​មាន​តម្លៃ ប៉ុន្មាន​ដែរ?
បើ​តាម​ការ​ឱ្យ​ដឹង​របស់​គេហទំព័រ Gsmarena បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​រុស្ស៊ី Galaxy S4 mini មាន​តម្លៃ​ប្រហែល ៦៣០ដុល្លារ​អាមេរិក​ក្នុង ​មួយ​គ្រឿង។ យ៉ាងណាមិញ ទូរសព្ទ​​​ស៊េរី​ថ្មី​នេះ​មាន​ពីរ​ប្រភេទ​គឺ​ស៊ី​មមួយ​ និង​ស៊ីមពីរ ប៉ុន្តែ​ប្រភព​មិន​បាន​បញ្ជាក់​តម្លៃ​ខាងលើ​ ​ជា​ទូរសព្ទ​ប្រភេទស៊ី​ម​មួយ​ឬ​ស៊ីម​ពីរ​នោះ​ទេ។ ​
លក្ខណៈ​សម្បត្តិ​របស់ Galaxy S4 Mini រួម​មាន៖
  • - អេក្រង់​ប្រភេទ Super AMOLED qHD ទំហំ ៤,៣អ៊ីញ
  • - CPU ល្បឿន 1.7GHz
  • - RAM ទំហំ 1.5GB
  • - មេម៉ូរី​ម៉ាស៊ីន​ទំហំ 8GB ហើយ​អាច​បន្ថែម​កាត​ប្រភេទ micoSD
  • - ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2.2 Jelly Bean
  • - កាមេរ៉ា​ទំហំ 8MP ជា​មួយ​មុខងារ Sound & Shot និង Panorama
  • - ចែក​ជា ៣ស៊េរី​ផ្សេង​គ្នា៖ ស៊េរី​មាន 4G LTE+NFC, ស៊េរី​មាន​តែ 3G HSPA+ និង ស៊េរី​ប្រើ​ស៊ីម​កាត​បាន ២ (3G)
  • - តំណភ្ជាប់៖ Wi-Fi a/b/g/n, Bluetooth 4.0 និង GPS + GLONASS
  • - មាន​មុខងារ S Health, S Translator, បញ្ជា​ទូរទស្សន៍​ជា​មួយ​មុខងារ WatchON’s IR remote
  • - វិមាត្រ (បxទទxកម្រាស់)៖ (១២៤មមx៦១,៣មមx៨,៩មម)
  • - ទម្ងន់ ១០៧ក្រាម​ស្រាល​ជាង GS4 ដែល​មាន ១៣០ក្រាម
  • - កម្រិត​ថាមពល​ថ្ម 1900mAh
  • - ពណ៌​ចំនួន២ គឺ​ស និង​ខ្មៅ
Galaxy S4 mini ជា​ទូរសព្ទ​កំណែ​​ពី GS 4 និង​ដែល​​ Samsung បាន​ប្រកាស​បង្ហាញ​រូបរាង​ជា​ផ្លូវការ​​កាល​ពី​ថ្ងៃ ៣០ខែ ឧសភា​កន្លង​ទៅ​នេះ​។

មតិ ទៅកាន់ “ដឹង​ទេ Galaxy S4 mini គេ​លក់​ថ្លៃ​ប៉ុន្មាន​!”

ម្ដង​នេះ iPhone 5S បែក​ធ្លាយ​អីទៀត?

ទូរសព្ទ​ជំនាន់​ក្រោយ​របស់ Apple ដែល​ប្រិយមិត្ត​ទន្ទឹង​រង់ចាំ​​អ៊ុត​មើល​យ៉ាង​អន្ទះសា​នោះ ​ពេលនេះ​បាន​ចាប់ផ្ដើម​បន្ត​បែក​ធ្លាយ​រូបរាង​​​គំរូ​ទៀត​ហើយ។
ការ​បែក​ធ្លាយ​នេះ​បង្ហាញ​ថា ទូរសព្ទ​ជំនាន់​ទី ៧ iPhone 5S មាន​រាង​មូល​​កោង​ស្អាត ពោរពេញ​ទៅ​ដោយ​ភាព​ទាក់ទាញ។ បើ​បាន​ឃើញ​ហើយ​ ច្បាស់​​ជា​សរសើរ​មិន​ដាច់​ពី​មាត់។
យ៉ាងណាមិញ ​ក្រៅ​ពីព័ត៌មានខាងលើ  iPhone 5 S ត្រូវបាន​គេឱ្យ​ដឹង​ថា នឹង​​មាន​​បច្ចេកវិទ្យា​ថ្មីៗ​ដូច​ជា បច្ចេកវិទ្យា Scan ក្រយៅ​ដៃ​ក្រោម Home Button, បំពាក់ Processor ល្បឿន​លឿន​ប្រភេទA7 ភ្ជាប់​មក​ជា​មួយ​នូវ​បច្ចេកវិទ្យា NFC និង​មាន Update iOS ឲ្យ​កាន់​តែ​ទំនើប។ មិន​តែ​ប៉ុណ្ណោះ វា​នឹង​មាន​បំពាក់​ Projectors ចំនួន ២ សម្រាប់​បញ្ចាំង​​ Slide ដែល​មាន​លក្ខណៈ​ប្លែក​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​មាន​ព័ត៌មាន​បែកធ្លាយ​ជា​ច្រើន​ទៀត​។នេះ​បើ​យោង​​តាម​ការ​ចុះផ្សាយ​របស់​​គេហទំព័រ​អន្តរជាតិ​មួយ​​កន្លង​មក។ ​
នៅ​ថ្ងៃ​ទី ១០ ខែ​មិថុនា ឆ្នាំ ២០១៣ខាង​មុខ​នេះ Apple នឹង​ធ្វើ​សន្និសីទ​ជួបជុំ Developers  ដោយ​គេ​​រំពឹង​ថា ​ក្រុមហ៊ុន​នេះ​ នឹង​បង្ហាញ​ Software (iOS) ជំនាន់​ក្រោយ​​។ អ្វី​គួរ​ឲ្យ​កត់​សម្គាល់ iPhone 5S ក៏​អាច​បង្ហាញ​ខ្លួន​នា​ឱកាស​នោះ​ដែរ។
ប្រភពមកពី : www. sabay.com