Thursday, May 30, 2013

ហេតុអ្វីត្រូវប្រើប្រព័ន្ធពត៏មាន?

សព្វថ្ងៃនេះប្រព័ន្ធពត៏មានត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយនិងមានសារ:សំខាន់សម្រាប់អ្នកគ្រប់គ្រងដោយសារតែក្រុមហ៊ុនជាច្រើនត្រូវការប្រព័ន្ធពត៏មានដើម្បីរស់រាននិងទទួលបានជោគជ័យ។ប្រព័ន្ធអាចជួយអ្នកគ្រប់គ្រងជាច្រើនពង្រីកសក្តានុពលទៅទីតាំងឆ្ងាយៗដោយធ្វើការផ្តល់នូវផលិតផលនិងសេវាកម្មថ្មីៗ កែទម្រង់ ការងារនិងចរន្តហើយធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងល្អប្រសើរនូវមធ្យោបាយដែលពួកគែអាចធ្វើអាជីវកម្ម។
         ក បរិយាកាសការប្រកួតប្រជែងពាណិជ្ជកម្មនិងការលេចឡើងនូវក្រុមហ៊ុនទំនើប
អនុភាពខ្លាំងក្លា៤យ៉ាងដែលធ្វើឲ្យមានបម្រែបម្រួលទូទាំងពិភពលោកក្នុងការផ្លាស់ប្តូរបរិយាកាសវិស័យពាណិជ្ជកម្មទាំងនេះមានដូចខាងក្រោម:
         +សាកលភាវូបនីយ៏កម្ម
ភាគរយនៃការរីកចម្រើននៃសេដ្ឋកិច្ចអាមេរិកនិងសេដ្ឋកិច្ចបែបឧស្សាហកម្មជឿនលឿនដ៏ទៃទៀតនៅក្នុងសហាគមន៏អ៊ឺរ៉ុបនិងអាស៊ីពឹងផ្អែកជាចម្បងលើការនាំចេញនាំចូល។ភាពជោគជ័យរបស់ក្រុមហ៊ុននាពេលបច្ចុប្បន្ននិងអនាគតពឹងផ្អែកទៅលើសមត្ថភាពរបស់ពួកគេក្នុងការប្រតិបត្តិការទូទាំងសាកលលោក។សព្វថ្ងៃនេះប្រព័ន្ធពត៏មានបានផ្តល់សមត្ថភាពនូវការទំនាក់ទំនងនិងសមត្ថភាពគិតវិភាគដែលក្រុមហ៊ុនជាច្រើនត្រូវការសម្រាប់ជំនួញនិងរៀបចំចាត់ចែងអាជីវកម្មក្នុងទ្រង់ទ្រាយសកល។ការត្រួតពិនិត្យទៅលើកិច្ចសហប្រតិបត្តិការជាសាកលដោយធ្វទំនាក់ទំនងជាមួយអ្នកចែកចាយនិងអ្នកផ្គត់ផ្គង់ដោយត្រូវការប្រតិបត្តតការ២៤ម៉ោងក្នុង១ថ្ងៃ។នៅក្នុងប្រទេសបរិយាកាសផ្សេងៗគ្នា ការផ្តល់សេវាក្នុងស្រុកនិងតម្រូវការរបា យ ការណ៏ជាលក្ខណ:អន្តរជាតិគឺជាការប្រកួតប្រជែងក្នុងអាជីវកម្មដដ៏ចម្បងដែលទាមទារឲ្យមានការឆ្លើយតបពិប្រព័ន្ធពត៏មានប្របកដោយអានុភាព។ Globalization information Technology   ក៏នាំមកនូវការគំរាមកំហែងថ្មីសម្រាប់ក្រុមហ៊ុនពា ណិជ្ជកម្មក្នងស្រុកដោយសារការទំនាក់ទំនងសាកលនិងប្រព័ន្ធគ្រប់គ្រងគឺអតិថិជននាពេលបច្ចុប្បន្នអាចទិញទំនិញបាននៅលើទីផ្សារទូទាំងសាកលលោក។ដើម្បីក្លាយជាដៃគូរក្នុងទីផ្សារអន្តរជាតិគឺក្រុមហ៊ុនត្រូវការជាចាំបាច់អានុភាពនៃព ត៏មាននិងប្រព័ន្ធទំនាក់ទំនងពត៏មាន។
          +ការផ្លាស់ប្តូរសេដ្ឋកិច្ចបែបឧស្សាហកម្ម
សហរដ្ឋអាមេរិក ជប៉ុន អាល្លីម៉ង់ និងប្រទេសមហាអំណាចធំៗជាច្រើនទៀតកំពុងនឹងក្លាយខ្លួនពីសេដ្ឋកិច្ចបែបឧស្សា ហកម្មទៅជាសេដ្ឋកិច្ចសេវាកម្មផ្តោតលើពត៏មាននិងចំណេះដឹង កែច្នៃផលិតផលកំពុងឈានទៅរកប្រទេសដែលមាន បា្រក់ឈ្មួលទាប។ការផ្លាស់ប្តូរពត៏មាននិងចំណេះដឹងបានចាប់ផ្តើមកកើតនៅក្នុងអំឡុងសតវត្សទិ២០ហើយបានបង្កើនល្បឿនជាបន្តបន្ទាប់។។នៅក្នុងឆ្នាំ១៩៧៦កម្មករដែលត្រូវបានជួលឲ្យធ្វើការក្នុងការិយាល័យមានអត្រាភាគរយខ្ពស់ជាងចំនួនកម្មករកសិដ្ឋាន កម្មករផ្នែកសេវាក ម្មនិងកម្មករប្រើកំលាំង។
ប្រជាជនបច្ចុប្បន្នមិនចាំបាច់ធ្វើការនៅក្នុងកសិដ្ឋានឬក្នុងរោងចក្រទៀតទេ     ផ្ទុយទៅវិញពួកគេត្រូវបានធ្វើការនៅក្នុង ផ្នែកលក់ ក្នុងវិស័យអប់រំ សេវាសុខភាព ធនាគារនិងក្រុមហ៊ុនធានារ៉ាប់រង ក៏ដូចជាក្រុមហ៊ុនសេវាកម្ម  ផ្លូវច្បាប់ជាដើម ហើយពួកគេអាចផ្តល់សេវាដូចជាថតចម្លងឯកសារ ការបង្កើតកម្មវិធិកំព្យូទ័រ។   ទាំងអស់នេះជាប់ទាក់ទងនឹង ការចែក ចាយចំនេះដឹងនិងពត៏មានថ្មីៗ។
ចំណេះដឹងនិងពត៏មានកំពុងក្លាយខ្លួនទៅជាគ្រឹះសម្រាប់សេវាកម្មនិងផលិតផលថ្មីៗជាច្រើន។ផលិតផលដែលមានការ ចូលចំនេះដឹងនិងពត៏មានដូចជា Game Computerទាមទារឲ្យមានកម្រិតខ្ពស់ដើម្បិផលិតផលិតផលចេញសេវាកម្ម។ផ្នែកនេះត្រូវការកម្មករនិយោជិករាប់លាននាក
ហើយនិងចំនេះដឹងត្រូវបានប្រើកាន់តែចាំបាច់ក្នុងផលិតកម្មនៃផលិតផលបែបប្រពៃណីនៅក្នុងឧស្សាហកម្ម      ទូរស័ព្ទ រចនាម៉ូតនិងផ្នែកផលិតកម្មពឹងផ្អែកលើចំណេះដឹងនិងបច្ចេកវិទ្យាពត៏មាន។
ប្រព័ន្ធពត៏មានគឺមានភាពចាំបាច់ក្នុងការធ្វើឲ្យប្រសើរឡើងនូវលំហូរពត៏មាននិងចំនេះដឹងនៅក្នុងក្រុមហ៊ុននិងជួយពង្រួមតូវនូវធនធានចំណេះដឹងនៅក្នុងក្រុមហ៊ុនដោយសារតែលទ្ធភាពផលិតកម្មបស់និយោជិតពឹងផ្អែកលើប្រព័នធពត៏មានការសម្រេចិត្តទាក់ទងការគ្រប់គ្រងអំពីបច្ចេកវិទ្យាគឺមានសារ:សំខាន់យ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន។
          + ការផ្លាស់ប្តូរសហគ្រាសពាណិជ្ជកម្ម
ទ្រង់ទ្រាយនៃសហគ្រាសពានីជ្ជកម្មគឺជាការរៀបចំអ្នកជំនាញដែលមានអាចបត់បែនបានមានការចែករំលែកអំណាច ចេះរួមសហការសាមគ្គីគ្នាដែលពួកគេពឹងផ្អែកទៅលើពត៏មានដើម្បីចែកចាយផលិតផលដល់អតិថិជនឲ្យបានច្រើនព្រមគ្នាឲ្យស្របតាមីផ្សារនិងអតិថិជនជាក់លាក់។
          +ការលេចឡើងនូវក្រុមហ៊ុនទំនើប
ការប្រើបា្រស់ដែលគេចង់បានពិបច្ចេកវិទ្យាពត៏មាននៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មតាំងពីពាក់កណ្តាលទសវត្សឆ្នាំ១៩៩០បានបង្រួមចូលគ្នា បានធ្វើកំណែទម្រង់អង្គភាពលើផ្នែកសំខាន់ៗដោយបង្កើតលក្ខខណ្ឌនៃការអភិវឌ្ឍន៏ថ្មីៗនៅក្នុងសង្គមឧស្សាហកម្មដែឡនេះគឺជាក្រុមហ៊ុនទំនើប។ ក្រុមហ៊ុនទំនើបជាកន្លែងមួយដែលរាល់ទំនាក់ទំនងអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុននិង អតិថិជន អ្នកផ្គត់ផ្គង់និងនិយោជិតត្រូវបានជំរុញនិងផ្សព្វផ្សាយជាលក្ខណ:ទំនើប។
ទ្រព្យចូលរួមចំបងៗនិងទ្រព្យសកម្ម សមត្ថភាពស្នូល ទ្រព្យហិរញ្ញវត្ថុ និងទ្រព្យធនធានមនុស្សត្រូវបានគេចាត់ចែង រៀប ចំក្នុងមធ្យោបាយទំនើប។ក្រុមហ៊ុនទំនើបទទួលការឆ្លើយតបទោកាន់បរិយាកាសឆ្ងាយរបស់ពួកគេបានល្អជាងក្រុមហ៊ុន ប្រពៃណីដោយផ្តល់នូវសមត្ថភាពបត់បែនឆាប់រហ័សដើម្បីរស់នៅក្នុងកាល:ទេស:ចៃដន្យណាមួយជាយថាហេតុ។
តាមរយ:ការជម្រុញនឹងការរៀបចំការងាររបស់ពួកគេលក្ខណ:ទំនើប ក្រុមហ៊ុនទាំងនេះមានសក្តានុពលក្នុងការសម្រេច បាននូវកម្រិតអស្ចារ្យនៃលទ្ធភារកប្រាក់ចំណេញនិងលទ្ធភាពប្រកួតប្រជែងដោយមានប្រសិទ្ធភាព។
                                                                                    THE END

0 comments:

Post a Comment