ក្រុមហ៊ុនតំណាងចែកចាយម៉ូតូ Susuki ប្រចាំឥណ្ឌូណេស៊ី PT.Suzuki Indomobil Sales បានបង្ហាញម៉ូតូលេខអូតូ Suzuki Let’s សេរី ២០១៤ ក្នុងពិព័រណ៍រថយន្ត Jakarta Motorcycle Show កាលពីពេលថ្មីៗកន្លងទៅនេះ។
លោក Yohan Yahya នាយកគ្រប់គ្រងទូទៅទីផ្សារ និងផ្នែកអភិវឌ្ឍន៍ជំនួញបានថ្លែងថា ៖ ” Let’s ជាម៉ូតូអូតូដែលប្រើប្រព័ន្ធប៊ិចបច្ចេកវិទ្យាទំនើបស៊ីប្រេងតិច របស់ Suzuki”។
ម៉ូតូនេះស័ក្ដិសមបំផុតសម្រាប់បុរសស្ត្រីអាយុ ចាប់ពី ២០ដល់ ២៥ឆ្នាំ។ ដោយមានការរចនាស្តាយស្រស់ស្អាត ក្រុមហ៊ុនថានឹងលក់ឱ្យបាន ២០០០គ្រឿង ក្នុងមួយខែ។
Suzuki Lets មានម៉ាស៊ីនប្រភេទ 4 Stroke ១ស៊ីឡាំង air-cooled, SOHC, ២ស៊ូប៉ាប់ ទំហំ ១១៣ សេសេ ផ្ដល់កម្លាំងថាមពល ៩,៤សេះ។ Let’s មានពីរម៉ូដែលពោលគឺ Sporty និង Premium។ Let’s Sporty មានបីពណ៌ គឺ ខៀវ បៃតង និង ក្រហម ខណៈ Premium មានពណ៌ ស ផ្កាឈូក និងខ្មៅ។
ដោយឡែក Let’s Sporty ស៊េរីថ្មីនេះ ក៏ទើបតែមកដល់ទីផ្សារកម្ពុជា កាលពីពេលថ្មីៗនេះដែរ ជាមួយតម្លៃលក់ប្រហែល ១៦៨០ ដុល្លារអាមេរិក។
ដកស្រង់ចេញពីប្រភព:www.sabay.com
0 comments:
Post a Comment