Sunday, May 12, 2013

ការប្រើប្រព័ន្ធUnityរបស់ធនាគារAcleda

  

សេវា​អេស៊ីលីដា​យូនីធី

របៀប​ប្រើសេវា​អេស៊ីលីដា​យូនីធី
ទាញយក (ទំហំ: ៣,៩០MB)
ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ តាម​រយៈ​ការបម្រើ​ជូន​នូវ​សេវា​ធនាគារ ប្រកប​ដោយ​បច្ចេកវិជ្ជា​ទំនើប ទាន់​សម័យ ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ខ្ពស់ ធនាគារ​អេស៊ីលីដា​បាន​បង្កើត​នូវ​សេវា​ទំនើប គឺ អេស៊ីលីដា​យូនីធី ។
អេស៊ីលីដា​យូនីធី គឺ​ជា​ការផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន​ក្នុង​សហគមន៍ តាម​រយៈ​ទូរស័ព្ទដៃ​គ្រប់​ប្រព័ន្ធ​ទាំង​អស់ ។ សេវា​នេះ​ធ្វើ​ឱ្យ​មាន​ការប្រមូល​ផ្តុំ និង​បង្រួប​បង្រួម​អតិថិជន​ពី​គ្រប់​មជ្ឈដ្ឋាន ឱ្យ​ស្ថិត​នៅ​ក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តែ​មួយ ហើយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ប្រចាំ​ថ្ងៃ​ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សុវត្ថិភាព នៅ​គ្រប់​ទីកន្លែង ទាំង​ក្នុង​និង​ក្រៅ​ប្រទេស មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​ធនាគារ​ឡើយ ។
សេវា​អេស៊ីលីដា​យូនីធី អនុញ្ញាត​ឱ្យ​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​បាន (ដែល​ក្នុង​នោះ​រួម​ទាំង​ការ​ដក​ប្រាក់​តាម​ម៉ាស៊ីន​អេធីអឹម របស់​ធនាគារ​អេស៊ីលីដា ដោយ​មិន​ប្រើ​ប័ណ្ណ​អេធីអឹម) តាម​រយៈ​ទូរស័ព្ទ​ដៃ​គ្រប់​ប្រភេទ និង​គ្រប់​ប្រព័ន្ធ ដូច​ខាង​ក្រោម ៖
  • ពិនិត្យ​មើល​អត្រា​ប្តូរ​ប្រាក់
  • ពិនិត្យ​មើល​សមតុល្យ​គណនី
  • ពិនិត្យ​មើល​របាយការណ៍​គណនី​សង្ខេប
  • ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​តែ​មួយ
  • ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​ផ្សេង​គ្នា
  • ទូទាត់​វិក្កយបត្រ (ទឹក ភ្លើង អ៊ីនធើណែត ឬ​ទូរស័ព្ទ ។ល។)
  • បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ​ដៃ
  • សេវា​ផ្សេងៗ​ទៀត

អត្ថប្រយោជន៍

សេវា​អេស៊ីលីដា​យូនីធី
  • ភាពងាយស្រួល ៖ ងាយស្រួល​ធ្វើ​ប្រតិបត្តិការ​ជំនួញ​ជា​មួយ​ដៃគូ និង​ធនាគារ​អេស៊ីលីដា
  • ភាពឆាប់រហ័ស ៖ ខ្ញុំ​អាច​ធ្វើ​ប្រតិបត្តិការ​ធនាគារ​បាន​គ្រប់​ទីកន្លែង នៅ​ពេល​ខ្ញុំ​មាន​តម្រូវការ
  • ការត្រួតពិនិត្យ ៖ ធនាគារ​អេស៊ីលីដា បាន​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​ចាត់ចែង​​សាច់​ប្រាក់ និង​ត្រួតពិនិត្យ​ដោយ​ខ្លួនឯង
  • ការបម្រើ​សេវា​ខ្លួន​ឯង ៖ ធនាគារ​អេស៊ីលីដា អនុញ្ញាត​ឱ្យ​ខ្ញុំ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ដោយ​ខ្លួន​ឯង និង​ធ្វើ​ឱ្យ​ខ្ញុំ​បាន​ចំណេញ​ពេល
  • ការចូលរួម ៖ ធនាគារ​អេស៊ីលីដា ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​លើ​សេវា​ធនាគារ និង​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ទាន់​សម័យ
  • ឱកាស​ផ្សេងៗ ៖ ខ្ញុំ​មាន​ឱកាស​ប្រើប្រាស់​ផលិតផល-សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ​ក្នុង​ពេល​ដំណាល​គ្នា

លក្ខណៈ​ពិសេស

  • មាន​គណនី​បញ្ញើសំចៃ គណនីចរន្ត ឬ​គណនីបញ្ញើតាមតម្រូវការ
    • លោកអ្នក​អាច​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធីបាន ជាមួយ​ទូរស័ព្ទដៃ​គ្រប់ប្រភេទ និង​គ្រប់ប្រព័ន្ធ
    • អាច​ជ្រើសរើស​យក​ភាសាខ្មែរ ឬអង់គ្លេស ដើម្បី​ធ្វើ​ប្រតិបត្តិការ​សេវា​អេស៊ីលីដា​យូនីធី ដោយ​ផ្អែក​លើ​ប្រភេទ​ទូរស័ព្ទ និង​មធ្យោបាយ​ដែល​លោក​អ្នក​បាន​ជ្រើស​រើស
    • មាន​គណនី​ជាមួយ​ធនាគារ​អេស៊ីលីដា ដូច​ជា គណនី​បញ្ញើសំចៃ គណនីចរន្ត ឬ​គណនីបញ្ញើតាមតម្រូវការ
    • ធនាគារ​អេស៊ីលីដា ផ្តល់​ជូន​រូបិយប័ណ្ណ​បីប្រភេទ​គឺ ប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និង​ប្រាក់បាត ។ ប្រសិនបើ​រូបិយប័ណ្ណ​ធ្វើប្រតិបត្តិការ​ខុសពី​រូបិយប័ណ្ណ​នៃ​គណនី នោះ​ធនាគារ​នឹង​ប្តូរប្រាក់​ជាស្វ័យប្រវត្តិ ដោយផ្អែកលើ​អត្រា​ប្តូរប្រាក់​ផ្លូវការ​របស់​ធនាគារ​អេស៊ីលីដា​នៅពេលនោះ
    • ប្រាក់​តម្កល់​ដំបូង និង​សមតុល្យ​អប្បបរមា គឺ​តម្រូវ​តាម​ប្រភេទ​គណនី​ដែល​លោក​អ្នក​ភ្ជាប់​ជា​មួយ​សេវា​អេស៊ីលីដា​យូនីធី
    • ផ្តល់​ជូន​អតិថិជន​ទូទៅ ទាំង​ឯកត្តជន និង​ក្រុម​ហ៊ុន
    • ទទួល​បាន​អត្រា​ការ​ប្រាក់ (គណនី​បញ្ញើសំចៃ)
  • មាន​គណនី​អេស៊ីលីដា​យូនីធី
    • លោកអ្នក​អាច​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី​បាន ជាមួយ​ទូរស័ព្ទដៃ​គ្រប់ប្រភេទ និង​គ្រប់ប្រព័ន្ធ
    • អាច​ជ្រើសរើស​យក​ភាសាខ្មែរ ឬអង់គ្លេស ដើម្បី​ធ្វើ​ប្រតិបត្តិការ​សេវា​អេស៊ីលីដា​យូនីធី ដោយ​ផ្អែក​លើ​ប្រភេទ​ទូរស័ព្ទ និង​មធ្យោបាយ​ដែល​លោក​អ្នក​បាន​ជ្រើស​រើស
    • ប្រព័ន្ធ​នឹង​បង្កើត​គណនី​ជូន​លោក​អ្នក​ដោយ​ស្វ័យ​ ប្រវត្តិ នៅ​ពេល​លោក​អ្នក​ចុះ​ឈ្មោះ​ប្រើ​សេវា​អេស៊ីលីដា​យូនីធី ហើយ​ត្រូវ​បាន​បិទ​វិញ​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​សមតុល្យ​គណនី​សូន្យ​រយៈ​ពេល​បី​ខែ ឬ​នៅ​ពេល​លោក​អ្នក​ឈប់​ប្រើប្រាស់ (លេខ​ទូរស័ព្ទ​ចល័ត គឺ​ជា​លេខ​គណនី​របស់​លោក​អ្នក)
    • លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ជា ប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និង​ប្រាក់បាត ។ ប្រសិនបើ​រូបិយប័ណ្ណ​ធ្វើប្រតិបត្តិការ​ខុសពី​ប្រាក់​ដុល្លារ​អាមេរិក នោះ​ធនាគារ​នឹង​ប្តូរប្រាក់​ជាស្វ័យប្រវត្តិ ដោយផ្អែកលើ​អត្រា​ប្តូរប្រាក់​ផ្លូវការ​របស់​ធនាគារ​អេស៊ីលីដា​នៅពេលនោះ
    • ប្រាក់​តម្កល់​ដំបូង គឺ​មិន​តម្រូវ
    • សមតុល្យ​អប្បបរមា ស្មើសូន្យ (០)
    • ផ្តល់​ជូន​តែ​អតិថិជន​ឯកត្តជន​ប៉ុណ្ណោះ
    • ពុំ​ទទួល​បាន​អត្រា​ការប្រាក់​ទេ
ដកប្រាក់​តាមរយៈ​​ម៉ាស៊ីន​អេធីអឹម​អេស៊ីលីដា ដោយ​ពុំ​ចាំ​បាច់​​ប្រើ​ប័ណ្ណ

ការ​ដាក់​ប្រាក់ និង​ដក​ប្រាក់ 

  • ការ​ដាក់​ប្រាក់​នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា
    លោក​អ្នក​អាច​ដាក់​ប្រាក់​ចូល​ក្នុង​គណនី​អេស៊ីលីដា​យូនីធី នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា
  • ការ​ដក​ប្រាក់​នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា ឬ​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា
    លោក​អ្នក​អាច​ដក​ប្រាក់ នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា ឬ​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា (ដោយ​មិន​ចាំ​បាច់​ប្រើ​ប័ណ្ណ​អេស៊ីលីដា) ដោយ​ផ្តល់​ព័ត៌មាន​ដូច​ខាង​ក្រោម ៖
    • លេខ​ទូរស័ព្ទ
    • លេខ​សម្ងាត់​មាស (Gold Code)1 ឬ​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន (MPIN)2
    • ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ដក (ករណី​ដក​តាម​អេធីអឹម គឺ​លោក​អ្នក​អាច​ដក​សាច់ប្រាក់​តាម​ចំនួន​ដែល​អេធីអឹម អាច​បញ្ចេញ​ឱ្យ​បាន​តែ​ប៉ុណ្ណោះ ។ ទឹក​ប្រាក់​ដែល​នៅ​សល់ លោក​អ្នក​អាច​ដក​នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា ដោយ​ប្រើ​លេខ​សម្ងាត់​មាស​ដដែល)
    • លេខ OTP3 ដើម្បី​បញ្ជាក់​ប្រតិបត្តិការ​ដក​ប្រាក់

កម្រៃ​សេវា

បរិយាយ ដុល្លារ​អាមេរិក រៀល បាត
មាន​គណនី​បញ្ញើសំចៃ គណនីចរន្ត ឬ​គណនីបញ្ញើតាមតម្រូវការ
១. ការ​សុំ​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី ២០.០០០ ២០០
២. សេវាប្រចាំខែ ០,៥០ ២.០០០ ២០
៣. ពិនិត្យ​មើល​សមតុល្យ​គណនី និង​របាយការណ៍​គណនី​សង្ខេប មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ
៤. ពិនិត្យ​មើល​អត្រា​ប្តូរ​ប្រាក់ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ
៥. បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​ដៃ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ
៦. ទូទាត់​វិក្កយបត្រ ក្នុង​មួយ​ប្រតិបត្តិការ ០,២៥ ១.០០០ ១០
៧. ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​តែមួយ (នៅ​ក្នុង​សាខា និង CIF4 តែ​មួយ) ក្នុង​មួយ​ប្រតិបត្តិការ ០,១០ ៤០០
៨. ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​តែមួយ (នៅ​ក្នុង​សាខា​ផ្សេង​គ្នា និង CIF តែ​មួយ) ក្នុង​មួយ​ប្រតិបត្តិការ
អតិថិជន​ធម្មតា ៤.០០០ ៤០
អតិថិជន​ពិសេស ៨.០០០ ៨០
៩. ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​​ផ្សេងពីគ្នា (នៅ​ក្នុង​សាខា​តែមួយ) ក្នុង​មួយ​ប្រតិបត្តិការ ០,៥០ ២.០០០ ២០
១០. ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​​ផ្សេងពីគ្នា ​(នៅ​ក្នុង​សាខា​ផ្សេង​គ្នា) ក្នុង​មួយ​ប្រតិបត្តិការ
អតិថិជន​ធម្មតា ៤.០០០ ៤០
អតិថិជន​ពិសេស ១២.០០០ ១២០
១១. ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​ផ្សេង​គ្នា (ពី​គណនី ទៅ​លេខ​ទូរស័ព្ទដៃ) ក្នុង​មួយ​ប្រតិបត្តិការ ៤.០០០ ៤០
មាន​គណនី​អេស៊ីលីដា​យូនីធី
១. ការ​សុំ​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី ៣,៥០ ១៤.០០០ ១៤០
២. សេវាប្រចាំខែ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ
៣. ពិនិត្យ​មើល​សមតុល្យ​គណនី និង​របាយការណ៍​គណនី​សង្ខេប មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ
៤. ពិនិត្យ​មើល​អត្រា​ប្តូរ​ប្រាក់ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ
៥. បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​ដៃ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ
៦. ទូទាត់​វិក្កយបត្រ ក្នុង​មួយ​ប្រតិបត្តិការ ០,២៥ ១.០០០ ១០
៧. ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​តែមួយ ក្នុង​មួយ​ប្រតិបត្តិការ ០,៥០ ២.០០០ ២០
៨. ផ្ទេរ​ប្រាក់​ទៅ​កាន់​អ្នក​មាន ឬ​មិន​មាន​គណនី​ជា​មួយ​ធនាគារ​អេស៊ីលីដា ក្នុង​មួយ​ប្រតិបត្តិការ ១,៥០ ៦.០០០ ៦០
៩. ដាក់​ប្រាក់​បញ្ញើ (គណនី​ផ្ទាល់​ខ្លួន) មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ មិន​គិត​ថ្លៃ
១០. ដាក់​ប្រាក់​បញ្ញើ (គណនី​អ្នក​ផ្សេង) ១,៥០ ៦.០០០ ៦០
តារាង​តម្លៃ​ខាង​លើ គឺ​សម្រាប់​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ថ្លៃ​សេវា និង​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

ទំហំ​ប្រតិបត្តិការ

  • មាន​គណនី​បញ្ញើសំចៃ គណនីចរន្ត ឬ​គណនីបញ្ញើតាមតម្រូវការ
    • លោកអ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ ៖
      • រវាង​គណនី​ម្ចាស់​​ផ្សេងពីគ្នា ដែល​មាន​គណនី​ជាមួយ​ធនាគារ​អេស៊ីលីដា បាន​រហូត​ដល់ ២៥ដង​ក្នុង​មួយ​ថ្ងៃ និង​​ក្នុង​មួយ​ប្រតិបត្តិការ​បាន​រហូត​ដល់ ៩៩៩ដុល្លារ​អាមេរិក ឬ​សមមូល (ចំពោះ​អតិថិជន​ពិសេស បាន​រហូត​ដល់ ២៥ដង​ក្នុង​មួយ​ថ្ងៃ និង​​ក្នុង​មួយ​ប្រតិបត្តិការ​បាន​រហូត​ដល់ ៥.០០០ដុល្លារ​អាមេរិក ឬ​សមមូល)
      • ទៅ​កាន់​លេខ​ទូរស័ព្ទ​ដៃ បាន​រហូត​ដល់ ២៥ដង​ក្នុង​មួយ​ថ្ងៃ និង​​ក្នុង​មួយ​ប្រតិបត្តិការ​បាន​រហូត​ដល់ ៥០០ដុល្លារ​អាមេរិក ឬ​សមមូល
    • សម្រាប់​ចំនួន​ប្រតិបត្តិការ​សេវា​អេស៊ីលីដា​យូនីធី ក្រៅ​ពីផ្ទេរ​ប្រាក់​ខាង​លើ គឺ​មិន​កំណត់ ។
  • មាន​គណនី​អេស៊ីលីដា​យូនីធី
    • លោកអ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់រវាង​គណនី​ម្ចាស់​​តែ ​មួយ បាន​រហូត​ដល់ ៥​ដង​ក្នុង​មួយ​ថ្ងៃ និង​ចំនួន​ទឹក​ប្រាក់​អាច​ផ្ទេរ​ក្នុង​មួយ​ថ្ងៃ បាន​រហូត​ដល់ ៥០០​ដុល្លារ ឬ​សមមូល
    • ផ្ទេរ​ប្រាក់​ទៅ​កាន់​​អ្នក​ដទៃ បាន​រហូត​ដល់ ៥​ដង​ក្នុង​មួយ​ថ្ងៃ និង​ចំនួន​ទឹក​ប្រាក់​អាច​ផ្ទេរ​ក្នុង​មួយ​ថ្ងៃ​បាន​រហូត​ដល់ ៥០០​ដុល្លារ ឬ​សមមូល
    • លោក​អ្នក​អាច​ដក​ប្រាក់នៅ​តាម​ការិយាល័យធនាគារ​អេស៊ីលីដា ក្នុង​មួយ​ថ្ងៃ​បាន​រហូត​ដល់ ២.៥០០​ដុល្លារ និង​នៅ​តាម​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា ក្នុង​មួយ​ថ្ងៃ​បាន​រហូត​ដល់ ៥០០​ដុល្លារ
    • សម្រាប់​ចំនួន​ប្រតិបត្តិការ​សេវា​អេស៊ីលីដា​យូនីធី ក្រៅ​ពីផ្ទេរ​ប្រាក់ និង​ដក​ប្រាក់ខាង​លើ គឺ​មិន​កំណត់ ។
សម្រាប់​មធ្យោបាយ​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ USSD5 លោក​អ្នក​អាច​ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​តែ​មួយ ឬ​ផ្ទេរ​ប្រាក់​ទៅ​កាន់​អ្នក​ដទៃ បាន​រហូត​ដល់ ៥​ដង ក្នុង​មួយ​ថ្ងៃ និង​ក្នុង​មួយ​ប្រតិបត្តិការ​បាន​រហូត​ដល់ ២៥០​ដុល្លារ ឬ​សមមូល ។

អតិថិជន​ដែល​មិន​បាន​ចុះ​ឈ្មោះ​ប្រើ​សេវា​អេស៊ីលីដា​យូនីធី តើ​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​ដូច​ម្តេច ?

លោក​អ្នក​គ្រាន់​តែ​អញ្ជើញ​មក​កាន់​ធនាគារ​អេស៊ីលីដា ដែល​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក​បំផុត រួច​បញ្ជាក់​ពី​តម្រូវការ​សេវា​អេស៊ីលីដា​យូនីធី មាន​ដូច​ជា ៖ សេវា​ផ្ទេរ​ប្រាក់ សេវា​ទូទាត់​វិក្កយបត្រ សេវា​បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរស័ព្ទ​ដៃ និង​សេវា​ផ្សេងៗ​ទៀត​តាម​តម្រូវការ ។

តើ​ធ្វើ​យ៉ាងណា​ទើប​អាច​ស្នើសុំ​ប្រើប្រាស់ សេវា​អេស៊ីលីដា​យូនីធី បាន ?

លក្ខខណ្ឌ​សុវត្ថិភាព

  • មិន​ត្រូវ​កត់ត្រា​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​ទុក​លើ​វត្ថុ​អ្វី​មួយ ដោយ​ត្រូវ​ទន្ទេញ​ចាំ​មាត់ ដើម្បី​ងាយ​ស្រួល​ប្រើ​ប្រាស់
  • មិន​ត្រូវ​ឱ្យ​គេ​ដឹង ឬ​មើល​ឃើញ​លេខ​សម្ងាត់​នៅ​ពេល​ប្រើប្រាស់​ឡើយ ។ រាល់​ពេល​បញ្ចូល​លេខ​សម្ងាត់ ត្រូវ​ប្រាកដ​ថា​គ្មាន​អ្នក​ណា​លួច​មើល​ទេ
  • មិន​ត្រូវ​ភ្ជាប់​ប្រព័ន្ធ ឬ​បញ្ចូល​កម្មវិធី​ដែល​មិន​ស្គាល់​នៅ​ក្នុង​ទូរស័ព្ទ​ឡើយ
  • ត្រួត​ពិនិត្យ​មើល​ទូរស័ព្ទ​ជា​និច្ច ប្រសិន​បើ​រក​ឃើញ​កម្មវិធី​ដែល​មិន​ធ្លាប់​ស្គាល់ ត្រូវ​បិទ​និង​សម្អាត​ភ្លាម ឬ​យក​ទូរស័ព្ទ​នោះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​របស់​អ្នក​ត្រួត​ពិនិត្យ និង​សំអាត ដើម្បី​ចៀស​វាង​មេរោគ ឬ​ការ​បន្លំ​លួច
  • មិន​ត្រូវ​ទុក​ទូរស័ព្ទ​ចោល​ដោយ​មិន​បាន​ចាក់​សោរ​ឡើយ
  • ត្រូវ​ចាក​ចេញ​ពី​កម្មវិធី​សេវា​អេស៊ីលីដា​យូនីធី ភ្លាម នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​រួច
  • ត្រូវ​ផ្លាស់​ប្តូរ​លេខ​សម្ងាត់​ឱ្យ​បាន​ញឹកញាប់
  • ការ​បញ្ចូល​លេខ​សម្ងាត់​មិន​ត្រឹម​ត្រូវ ចំនួន​បី​ដង នឹង​ត្រូវ​ច្រាន​ចេញ​ពី​ប្រព័ន្ធ
  • លោក​អ្នក​ត្រូវ​រក្សា​ទូរស័ព្ទ​ដែល​បាន​ភ្ជាប់​សេវា​អេស៊ីលីដា​ យូនីធី ឱ្យ​មាន​សុវត្ថិភាព​ល្អ ។ ប្រសិន​បើ​ទូរស័ព្ទ​នោះ​ខូច ឬ​បាត់ ត្រូវ​ជូន​ដំណឹង​មក​ធនាគារ​ជា​បន្ទាន់ ដើម្បី​ទប់​ស្កាត់​ការ​បន្លំ​ធ្វើ​ប្រតិបត្តិការ ។ ប្រសិន​បើ​ការ​ជូន​ដំណឹង​នេះ​ធ្វើ​ឡើង​តាម​រយៈ​ទូរស័ព្ទ លោក​អ្នក​ត្រូវ​បញ្ជាក់​បន្ថែម​ជា​លាយ​លក្ខណ៍​អក្សរ​ក្នុង​រយៈ​ពេល ២​ថ្ងៃ នៃថ្ងៃ​ធ្វើ​ការ​របស់​ធនាគារ​
  • ក្នុង​ករណី​ដែល​លោក​អ្នក​លក់ ឬ​ផ្ទេរ​ទូរស័ព្ទ (ដែល​ភ្ជាប់​ប្រព័ន្ធ) ទៅ​ឱ្យ​អ្នក​ផ្សេង នោះ​លោក​អ្នក​ត្រូវ​មក​ធនាគារ​ជា​បន្ទាន់​ដើម្បី​ភ្ជាប់​ប្រព័ន្ធ​ជា​ថ្មី ។

របៀប​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី និង​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ

សូម​ចុច​នៅ​លើ​ពាក្យ​ភ្ជាប់​ខាង​ក្រោម ដើម្បី​ទាញ​យក​របៀប​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី និង​ខិត្តប័ណុ្ណ​ផ្សព្វផ្សាយ ជា​ប្រភេទ PDF ។

លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី 

សូម​ចុច​នៅ​លើ​ពាក្យ​ភ្ជាប់​ខាង​ក្រោម ដើម្បី​ទាញ​យក លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី របស់​ធនាគារ​អេស៊ីលីដា ជា​ប្រភេទ PDF ។
សំគាល់ ៖
  1. លេខ​សម្ងាត់​មាស (Gold Code) ៖ ជា​លេខ​សម្ងាត់ ៦ខ្ទង់ ដែល​បង្កើត​ឡើង​ដោយ​ប្រព័ន្ធ ហើយ​បញ្ចូន​ទៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ផ្ទេរ​ប្រាក់ តាម​រយៈ​សារអេឡិចត្រូនិក (SMS) នៅ​ពេល​អតិថិជន​បាន​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​លេខ​ទូរស័ព្ទ​ ដៃ ។ អ្នក​ផ្ទេរ​ប្រាក់ ត្រូវ​ប្រាប់​អ្នក​ទទួល​ឱ្យ​ប្រើ​លេខ​សម្ងាត់​នេះ​ដើម្បី​ដក​ប្រាក់ ឬ​ឱ្យ​អ្នក​ទទួល​បង្កើត​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន ដើម្បី​ដក​ប្រាក់​នៅ​ពេល​ក្រោយ ។ លេខ​សម្ងាត់​នេះ មាន​សុពលភាព​ប្រើប្រាស់​ក្រោយ​ការបង្កើត​ ដូច​ខាងក្រោម ៖
    • មានសុពលភាព​រហូត​ដល់​​ម៉ោង ៤ព្រឹក ក្នុង​ចន្លោះ​ម៉ោង​ទី៤៨ ដល់​ម៉ោង​ទី៧២ ករណី​លោក​អ្នក​មិនទាន់​ដក​ប្រាក់
    • មាន​សុពលភាព​រហូត​ដល់​ម៉ោង ៤ព្រឹក ករណី​លោក​អ្នក​ដក​ប្រាក់​ទាំង​អស់​ក្នុង​មួយ​ប្រតិបត្តិការ
    • មានសុពលភាព​រហូត​ដល់ ៩០ថ្ងៃ ករណី​លោក​អ្នក​ដក​ប្រាក់​មួយ​ចំនួន
  2. លេខ​សម្ងាត់​ផ្ទាល់​ខ្លួន (PIN ឬ MPIN) ៖ ជា​លេខ​សម្ងាត់ ៦ខ្ទង់ និង​ត្រូវ​បាន​ជ្រើស​រើស​ដោយ​អតិថិជន ប្រើ​ដើម្បី​ចូល​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី ។
  3. OTP (One Time Password) ៖ ជា​លេខ​សម្ងាត់ ៧ខ្ទង់ បាន​បង្កើត​ឡើង​ដោយ​ប្រព័ន្ធ និង​បញ្ជូន​ទៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ដក​ប្រាក់​ភ្លាមៗ តាម​រយៈ​សារអេឡិចត្រូនិក (SMS) នៅ​ពេល​ដក​ប្រាក់ ។ លេខ​សម្ងាត់​នេះ​ត្រូវ​បាន​ប្រើ​សម្រាប់​មួយ​ប្រតិបត្តិការ​តែ​ប៉ុណ្ណោះ និង​អស់​សុពលភាព​ប្រើប្រាស់​ក្រោយ​ការបង្កើត​បាន​រយៈពេល ១០នាទី ។ ករណី​មាន​ការ​ដក​ប្រាក់​ជា​បន្ត​បន្ទាប់ នឹង​ត្រូវ​មាន OTP ថ្មី​ទៀត ។ ម្យ៉ាង​ទៀត OTP ក៏​ត្រូវ​ប្រើ​សម្រាប់​ដាក់​ប្រាក់​ចូល​គណនី​ផ្ទាល់​ខ្លួន​ផង​ដែរ ។
  4. CIF (Customer Information File) ៖ ជា​លេខ​សម្គាល់​អតិថិជន ដែល​ប្រើ​សម្រាប់​ផ្ទុក​ព័ត៌មាន​របស់​ម្ចាស់​គណនី និង​អតិថិជន​នីមួយៗ ។
  5. USSD (Unstructured Supplementary Service Data) ៖ ជា​មធ្យោបាយ​មួយ​ប្រភេទ សម្រាប់​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ ប្រហាក់​ប្រហែល​នឹង​សារអេឡិចត្រូនិក (SMS) ។
 

តើ​ព័ត៌មាន​ខាងលើ មាន​អត្ថប្រយោជន៍​សម្រាប់​លោកអ្នក​ដែរ​ឬ​ទេ ?   
ប្រសិន​បើ​លោក​អ្នក​មាន​សំណួរ ឬ​ចម្ងល់​ផ្សេងៗ សូម​ចុច​ទីនេះ ។
ទំព័រដែល​ពាក់ព័ន្ធ

0 comments:

Post a Comment