ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយរបស់អ៊ីស្រាអែល Mobileye Vision Technologies បានអភិវឌ្ឍរថយន្តដ៏ទំនើប ដែលអាចបើកបរដោយស្វ័យប្រវត្តិ និងត្រូវបានគេយកទៅសាកល្បងបើកនៅលើផ្លូវ Highway បានដោយជោគជ័យ។
នេះស្របពេលគ្នាដែលក្រុមហ៊ុន Google ក៏កំពុងតែអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា បំពាក់នៅលើរថយន្តដែលអាចបើកដោយស្វ័យប្រវត្តិផងដែរ។
ជុំវិញការអភិវឌ្ឍនេះ Mobileye Vision Technologies បានបំពាក់បច្ចេកវិទ្យា និងកម្មវិធីទំនើបៗមួយចំនួនទៅលើរថយន្តប្រភេទ Audi A7 របស់អាល្លឺម៉ង់។
យ៉ាងណាមិញក្រុមហ៊ុនបច្ចេកវិទ្យាខាងលើបានអះអាងថា នៅមិនទាន់ហ៊ានប្រៀបធៀបជាមួយ រថយន្តបើកស្វ័យប្រវត្តិម៉ាក Prius របស់ Google ព្រោះបច្ចេកវិទ្យានៅចាញ់រថយន្តបើកដោយស្វ័យប្រវត្តិ Prius របស់ Google នៅឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Yourjewishnews នាពេលថ្មីៗនេះ។
កន្លងទៅនេះ រថយន្ត Prius របស់ Google ត្រូវគេធ្វើតេស្តក្នុងរដ្ឋកាលីហ្វញ៉ា ដោយបានសាកល្បងបើកបរក្នុងចម្ងាយផ្លូវ ៨០៤,៦៧២គីឡូម៉ែត្រ ជាមួយសមត្ថភាពអាចបត់ចុះឡើង, ដឹងពីភ្លើងសញ្ញាចរាចរណ៍ និងស្គាល់ស្ថានភាពផ្លូវបានច្បាស់ល្អទៀតផង។
តើរថយន្តបើកដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យារបស់អ៊ីស្រាអែលនេះ មានសមត្ថភាពបើកបរយ៉ាងម៉េចខ្លះ? សូមចុចត្រង់នេះ ដើម្បីទស្សនាវីដេអូក្លីប។
ដកស្រង់ចេញពី : ការសែតដើមអំពិល
ជុំវិញការអភិវឌ្ឍនេះ Mobileye Vision Technologies បានបំពាក់បច្ចេកវិទ្យា និងកម្មវិធីទំនើបៗមួយចំនួនទៅលើរថយន្តប្រភេទ Audi A7 របស់អាល្លឺម៉ង់។
តើរថយន្តបើកដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យារបស់អ៊ីស្រាអែលនេះ មានសមត្ថភាពបើកបរយ៉ាងម៉េចខ្លះ? សូមចុចត្រង់នេះ ដើម្បីទស្សនាវីដេអូក្លីប។
ដកស្រង់ចេញពី : ការសែតដើមអំពិល
0 comments:
Post a Comment