Thursday, May 30, 2013

ប្រព័ន្ធប្រតិបត្តិការសំខាន់ៗក្នុងអង្គភាព

ដោសារមានចំណាប់អារម្មណ៏ ជំនាញឯកទេសនិងកម្រិតផ្សេងៗគ្នានៅក្នុងអង្គភាពវាក៏មានប្រព័ន្ធផ្សេងៗគ្នាដែរ។ខាក្រោមនេះជាការពណ៏នានូវប្រព័ន្ធដែលត្រូវបានរកឃើញនៅក្នុងអង្គភាពមួយ។អង្គភាពមួយគឺត្រូវបានបែងចែកឲ្យ ទៅជាកម្រិតយុទ្ធសាស្រ្ត គ្រប់គ្រង ចំណេះដឹង និងប្រតិបត្តិការហើយវាត្រូវបានបែងចែកបន្ថែមទៀតឲ្យទៅមុខងារជា ច្រើនមានដូចជា:ផ្នែកទីផ្សារនិងលក់ ផ្នែកផលិតផកម្ម ផ្នែកហិរញ្ញវត្ថុ ផ្នែកគណនេយ្យ និងផ្នែកធនធានមនុស្ស ។
        ក ប្រភេទប្រព័ន្ធផ្សេងៗគ្នា 
Operational-Level System:គាំទ្រលើអ្នកគ្រប់គ្រងលើការប្រតិបត្តិដោយរក្សានូវសំនុំឯកសារនៃសកម្មភាពដើមនិងប្រតិ បត្តិការផ្សេងៗរបស់អង្គភាពមានដូចជា:ឯកសារលក់ វិក័យបត្រ បា្រក់កក់ បញ្ជីបា្រក់ខែបុគ្គលិក ឯកសារឥណទាន ហើយនិងលំហូរសម្ភារ:nនៅក្នុងអង្គភាព។
Knowledge-Level System:គាំទ្រដល់ចំណេះដឹងនៃការរៀបចំចាត់ចែងបុគ្គលិកធ្វើការទាក់ទងជាមួយទិន្នន័យ គោល បំណងនៃប្រព័ន្ធនេះគឺជួយក្រុមហ៊ុនបង្កើនចំណេះដឹងថ្មីៗទៅក្នុងអាជីវកម្មដើម្បីជួឲ្យអង្គភាពគ្រប់គ្រងទៅលើលំហូរនៃក្រដាសកិច្ចការហើយជាពិសេសក្នុងទម្រង់ដែលកន្លែងការងារនៅក្នុងចំណោមប្រតិបត្តិការជាច្រើនដែលត្រវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងអង្គភាពនាពេលបច្ចុប្បន្ន។
Management-Level System:បម្រើដល់ការតាមដានការត្រួតពិនិត្យ ការបង្កើតសម្រេចចិត្តនិងសកម្មភាពលើផ្នែករដ្ឋបា លរបស់ អ្នកគ្រប់គ្រងថ្នាក់កណ្តាល សំណួររជាមូលដ្ឋានដែលលើកឡើងក្នុងប្រព័ន្ធនេះគឺថាតើ  ការងារកំពុងតែធ្វើបាន ល្អឬទេ?នៅក្នុងប្រព័ន្ធនះជាធម្មតាផ្តល់ឲ្យនូវរបាយការណ៏តាមកំឡុងពេលជាជាងការផ្តល់ពត៏មានជាប់លាប់អំពីប្រតិបត្តិការ។
Strategic-Level System:ជួយដល់ការគ្រប់គ្រងថ្នាក់ខ្ពស់ឲ្យតាំងចិត្តនិងលើកឡើងនូវបញ្ហាយុទ្ធសាស្រ្តហើយនិង និន្នា ការរយ:ពេលយូរទាំងក្នុងអង្គភាពនិងបរិយាកាសខាងក្រៅជាមួយក្តីបារម្ភចំបងរបស់ពួកគេគឺផ្សារភ្ជាប់ការប្រែប្រួលទៅនឹងបរិយាកាសខាងកក្រៅជាមួយនិងសមត្ថភាពដែលមានស្រាប់របស់អង្គភាព។តើកម្រិតអង្គភាពរបស់យើងនឹងទៅជា យ៉ាងណានៅក្នុងរយ:ពេលយូរហើយតើក្រុមហ៊ុនយើងត្រូវសម្របខ្លួនចូលនៅឯណាហើយផលិតផលអ្វីដែលយើងនឹងត្រូវបង្កើតក្នុងរយ:ពេល៥ឆ្នាំទៀត?ប្រព័ន្ធពត៏មានក៏បម្រើមុខងារអាជីវកម្មសំខាន់ៗផងដែរដូចជា:  ផ្នែកទីផ្សារនិងលក់ ផ្នែកផលិតកម្ម ផ្នែកហិរញ្ញវត្ថុ ផ្នែកគណនេយ្យនិងធនធានមនុស្ស។
ខ ប្រភេទនៃប្រព័ន្ធទាំង៦
ខ១ប្រព័ន្ធដំណើរការប្រតិបត្តិការ(Transaction Processing System=TPS)
គឺជាបប្រព័ន្ធអាជីវកម្មជាមូលដ្ឋានដែលបម្រើឲ្យកម្រិតប្រតិបត្តិការនៅក្នុងអង្គភាព ប្រព័ន្ធនេះគឺជាបច្ចេកវិទ្យាកំព្យូទ័រដែ លបំពេញនិងកកត់ត្រានូវប្រតិបត្តិការប្រចាំថ្ងៃសំខាន់ៗនៅកនុងជំនួញដូចជា:ការបញ្ជាទិញ ប្រព័ន្ធកត់ត្រាទុកមុននៅក្នុ ងសណ្ឋាគារ បញ្ជីប្រាក់ខែបុគ្គលិក ការរក្សាកំនត់ត្រាទាក៉ទងនិយោជិតនិងការដឹកជញ្ជូន។
ខ២ ប្រព័ន្ធការងារទាក់ទងចំណេះដឹង(Knowledge Work System=KWS)
Knowledge Work:ជាប្រព័ន្ធពត៏មានដែលជួយនិយោជិតដែលមានចំនេះដឹងក្នុងការបង្កើតនិងពង្រីកនូវចំនេះដឹងថ្មីៗ ទាំ ងនោះនៅក្នុងអង្គភាព។
Office System:ជាប្រព័ន្ធកំព្យូទ័រដែលរាប់ទាំងការវាយអត្ថបទ(Word Processing) electronic mail, scheduling systemដែលត្រូវបានរចនាឡើងបង្កើនលទ្ធភាពបំពេញការងាររបស់និយោជិក។
ខ៣ ប្រព័ន្ធManagement Information System(MIS)
ជាប្រព័ន្ធមាននៅក្នុងកម្រិតអង្គភាពដែលបម្រើឲ្យមុខងារនៃការធ្វើផែនការ ការត្រូតពិនិត្យ ការសម្រេចចិត្តដោយផ្តល់នូវ របាយការណ៏របាយសង្ខេបននិងរបាយការណ៏ផ្សេងៗ។
ខ៤ប្រព័ន្ធគាំទ្រការសម្រេចចិត្ត(Decision Support System=DSS)
គឺជាប្រព័ន្ធដែលបម្រើឲ្យកម្រិតគ្រប់គ្រងនៅក្នុងអង្គភាពវាជួយអ្នកគ្រប់គ្រងធ្វើសេចក្តីសម្រេចចិត្តដែលមានលក្ខណ: មានកាផ្លាស់ប្តូរជាបន្តបន្ទាប់ហើយមិនងាយកំនត់ទុកមុនឲ្យបានងាយស្រួល។
ខ៥ប្រព័ន្ធគាំទ្រថ្នាក់ខ្ពស់(Executive Support System=ESS)
 អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ប្រើប្រព័ន្ធនេះដើម្បីធ្វើសេចក្តីសម្រេចចិត្ត។វាបម្រើឲ្យយុទ្ធសាស្រ្តរបស់អង្គភាពហើយពួកវា ត្រូវ បានលើកឡោះងអំពីការសម្រេចចិត្តសំខាន់ៗដែលទាមទារការវាយតម្លៃនិងការវិនិច្ឆ័យផ្ទៃក្នុងពីព្រោះគ្មានវិធីសាស្រ្តណាមួយដែលត្រូវាបាកគេព្រមឲ្យមានការដោះស្រាយ។
គ ការទំនាក់ទំនងប្រព័ន្ធមួយទៅប្រព័ន្ធមួយ
របៀបដែលប្រព័ន្ធបម្រើការនៅក្នុងកម្រិតផ្សេងៗពីគ្នានៅក្នុងអង្គភាពដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក TPSគឺជា ធនធានទិន្នន័យដ៏សំខាន់សម្រាប់ប្រព័ន្ធដទៃទៀតហើយែESSគឺជាអ្នកទទួលទិន្នន័យដំបូងបង្អស់ពីប្រព័ន្ធកម្រិតទាបបំផុត។ទិន្នន័យប្រហែលជាអាចផ្លាស់ប្តូរក្នុងចំណោមប្រព័ន្ធជាច្រើនដែលបមរើឲ្យមុខងារផ្សេងៗពីគ្នា      ជាឧទារហណ៏ ករបញ្ជាទិញអាចត្រូវបានបង្កើតឡើងដោយប្រព័ន្ធទិញដូរដែលប្រហែលជានឹងបញ្ជូនទៅក្នុងប្រព័ន្ធផលិតនិងទៅជាប្រព័ន្ធប្រតិបត្តិការផលិតផលឬចែកចាយផលិតផលជាក់លលាក់ក្នុងការបញ្ជាទិញ។
THE END 

0 comments:

Post a Comment