ការបែកធ្លាយនេះបង្ហាញថា ទូរសព្ទជំនាន់ទី ៧ iPhone 5S មានរាងមូលកោងស្អាត ពោរពេញទៅដោយភាពទាក់ទាញ។ បើបានឃើញហើយ ច្បាស់ជាសរសើរមិនដាច់ពីមាត់។
យ៉ាងណាមិញ ក្រៅពីព័ត៌មានខាងលើ iPhone 5 S ត្រូវបានគេឱ្យដឹងថា នឹងមានបច្ចេកវិទ្យាថ្មីៗដូចជា បច្ចេកវិទ្យា Scan ក្រយៅដៃក្រោម Home Button, បំពាក់ Processor ល្បឿនលឿនប្រភេទA7 ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា NFC និងមាន Update iOS ឲ្យកាន់តែទំនើប។ មិនតែប៉ុណ្ណោះ វានឹងមានបំពាក់ Projectors ចំនួន ២ សម្រាប់បញ្ចាំង Slide ដែលមានលក្ខណៈប្លែកមិនធ្លាប់មានពីមុនមក ហើយមានព័ត៌មានបែកធ្លាយជាច្រើនទៀត។នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រអន្តរជាតិមួយកន្លងមក។
នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៣ខាងមុខនេះ Apple នឹងធ្វើសន្និសីទជួបជុំ Developers ដោយគេរំពឹងថា ក្រុមហ៊ុននេះ នឹងបង្ហាញ Software (iOS) ជំនាន់ក្រោយ។ អ្វីគួរឲ្យកត់សម្គាល់ iPhone 5S ក៏អាចបង្ហាញខ្លួននាឱកាសនោះដែរ។
ប្រភពមកពី : www. sabay.com
0 comments:
Post a Comment