ទូរសព្ទ​ Galaxy S4 mini ដែល​ទើប​តែ​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​​មក ពេល​នេះ​បាន​​បញ្ចេញ​តម្លៃ​បណ្ដើរៗ​ហើយ។ តើ​វា​មាន​តម្លៃ ប៉ុន្មាន​ដែរ?
បើ​តាម​ការ​ឱ្យ​ដឹង​របស់​គេហទំព័រ Gsmarena បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​រុស្ស៊ី Galaxy S4 mini មាន​តម្លៃ​ប្រហែល ៦៣០ដុល្លារ​អាមេរិក​ក្នុង ​មួយ​គ្រឿង។ យ៉ាងណាមិញ ទូរសព្ទ​​​ស៊េរី​ថ្មី​នេះ​មាន​ពីរ​ប្រភេទ​គឺ​ស៊ី​មមួយ​ និង​ស៊ីមពីរ ប៉ុន្តែ​ប្រភព​មិន​បាន​បញ្ជាក់​តម្លៃ​ខាងលើ​ ​ជា​ទូរសព្ទ​ប្រភេទស៊ី​ម​មួយ​ឬ​ស៊ីម​ពីរ​នោះ​ទេ។ ​
លក្ខណៈ​សម្បត្តិ​របស់ Galaxy S4 Mini រួម​មាន៖
  • - អេក្រង់​ប្រភេទ Super AMOLED qHD ទំហំ ៤,៣អ៊ីញ
  • - CPU ល្បឿន 1.7GHz
  • - RAM ទំហំ 1.5GB
  • - មេម៉ូរី​ម៉ាស៊ីន​ទំហំ 8GB ហើយ​អាច​បន្ថែម​កាត​ប្រភេទ micoSD
  • - ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2.2 Jelly Bean
  • - កាមេរ៉ា​ទំហំ 8MP ជា​មួយ​មុខងារ Sound & Shot និង Panorama
  • - ចែក​ជា ៣ស៊េរី​ផ្សេង​គ្នា៖ ស៊េរី​មាន 4G LTE+NFC, ស៊េរី​មាន​តែ 3G HSPA+ និង ស៊េរី​ប្រើ​ស៊ីម​កាត​បាន ២ (3G)
  • - តំណភ្ជាប់៖ Wi-Fi a/b/g/n, Bluetooth 4.0 និង GPS + GLONASS
  • - មាន​មុខងារ S Health, S Translator, បញ្ជា​ទូរទស្សន៍​ជា​មួយ​មុខងារ WatchON’s IR remote
  • - វិមាត្រ (បxទទxកម្រាស់)៖ (១២៤មមx៦១,៣មមx៨,៩មម)
  • - ទម្ងន់ ១០៧ក្រាម​ស្រាល​ជាង GS4 ដែល​មាន ១៣០ក្រាម
  • - កម្រិត​ថាមពល​ថ្ម 1900mAh
  • - ពណ៌​ចំនួន២ គឺ​ស និង​ខ្មៅ
Galaxy S4 mini ជា​ទូរសព្ទ​កំណែ​​ពី GS 4 និង​ដែល​​ Samsung បាន​ប្រកាស​បង្ហាញ​រូបរាង​ជា​ផ្លូវការ​​កាល​ពី​ថ្ងៃ ៣០ខែ ឧសភា​កន្លង​ទៅ​នេះ​។