Sunday, June 2, 2013

អត្ថប្រយោជន៏នៃការប្រើបា្រស់Visa card

 Visa card:ជាប្រភេទប័ណ្ណអេឡិចត្រូនិចដែលត្រូវបានគេនិយមប្រើបា្រស់ទូទាំងសាកលលោកនាពេលបច្ចុប្បន្ននេះ។

ការប្រើបា្រស់   Visa Cardបាននាំមកនូវអត្ថប្រយោជន៏ជាច្រើនដល់អ្នកប្រើបា្រស់ដែលរួមមាន ដូចខាងក្រោម:
          ១ ផ្តល់ភាពងាយស្រួល: Visa Cardជួយឲ្យអ្នកប្រើបា្រស់អាចទិញទិនិញសេវាកម្មដោយមិនចាំបាច់កាន់លុយ ចំនួនច្រើនទៅដល់ទីផ្សារហើយហាងតែម្តងនោះទេ ហើយយើងអាចមានលទ្ធភាពចាយវាតាមតម្រូវការនិងរហ័សទា ន់ចិត្តដែលយើងនឹកស្មានមិនដល់។មិនតែប៉ននោះ យើងអាចប្រើប្រាស់ប័ណ្ណនេះសម្រាប់ធ្វើការបញ្ជទិញយ៉ាងទូលំទូ លាយជុំវិញពិភពលោក។
        ២  ចំណេញពេលវេលា: ការប្រើបា្រស់វីសាកាតធ្វើឲ្យអ្នកប្រើបា្រស់ចំណេញពេលវេលាក្នុងការទិញទំនិញសេ វាកម្មតាមរយ:អ៊ីនធើណេត ដោយមិនចាំបាច់ចំនាយពេលច្រើនដើម្បីទៅទិញដោយផ្ទាល់ ជាពិសេសគឺយើងអាចចំ ណេញថវិការក្នុងការធ្វើដំណើរទៅទីតាំងឆ្ងាយៗថែមទៀតផង។
        ៣ ផ្តល់ឲ្យយើងនូវសុវត្ថិភាព។
        ៤ ជួយឲ្យអ្នកលក់ឬអ្នកផ្គត់ផ្គង់ទទួលបានអតិថិជនច្រើនជាងមុន បង្កើនចំណូលពីការលក់ ទទួលបានភាពជោគ ជ័យលើការប្រកួតប្រជែង បំពេញតម្រូវការស្របតាមទីផ្សរបច្ចុប្បន្ន។
        ៥ ករណីប័ណ្ណឥណទាននោះត្រូវបានកាន់កាប់ជាក្រុមនោះមានការអនុវត្តដោយផ្តល់សិទ្ធិកាន់កាប់ Visa Cardផ្តាច់មុខជាបណ្តោះអាសន្នទៅឲ្យនរណាម្មាក់ជាកម្មសិទ្ធិករយោងតាមកិច្ចព្រម ព្រៀងក្នុងកិច្ចសន្យា។
        ៦ ធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចកាន់តែមានការរីកចម្រើននិងមានភាពទាន់សម័យ។
        ៧ ពិនិត្យមើលសមតុល្យក្នុងកាតបានតាមតម្រូវការ។
        ៨ អាចផ្ទេរប្រាក់ពីទីតាំងផ្សេងៗគ្នាបានតាមតម្រូវការ។
        ៩ អាចដកប្រាក់បានប្រសិនបើអ្នកមានបា្រក់បញ្ញើតាមតម្រូវការ ឬបា្រក់បញ្ញើសន្សំ។
        ១០ ទូទាត់ទំនិញឬសេវាកម្មតាមអ៊ីនធើណេត។

0 comments:

Post a Comment