Wednesday, June 5, 2013

សេវាអេស៊ីលីដាយូនីធី របៀបប្រើសេវាអេស៊ីលីដាយូនីធី fទាញយក (ទំហំ: ៣,៩០MB) ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបម្រើជូននូវសេវាធនាគារ ប្រកបដោយបច្ចេកវិជ្ជាទំនើប ទាន់សម័យ ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ ធនាគារអេស៊ីលីដាបានបង្កើតនូវសេវាទំនើប គឺ អេស៊ីលីដាយូនីធី ។ អេស៊ីលីដាយូនីធី គឺជាការផ្តល់នូវសេវាហិរញ្ញវត្ថុជូនអតិថិជនក្នុងសហគមន៍ តាមរយៈទូរស័ព្ទដៃគ្រប់ប្រព័ន្ធទាំងអស់ ។ សេវានេះធ្វើឱ្យមានការប្រមូលផ្តុំ និងបង្រួបបង្រួមអតិថិជនពីគ្រប់មជ្ឈដ្ឋាន ឱ្យស្ថិតនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុតែមួយ ហើយបង្កលក្ខណៈងាយស្រួលដល់ការធ្វើប្រតិបត្តិការធនាគារប្រចាំថ្ងៃប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព នៅគ្រប់ទីកន្លែង ទាំងក្នុងនិងក្រៅប្រទេស មិនចាំបាច់ធ្វើដំណើរទៅកាន់ការិយាល័យធនាគារឡើយ ។ សេវាអេស៊ីលីដាយូនីធី អនុញ្ញាតឱ្យលោកអ្នកអាចធ្វើប្រតិបត្តិការសេវាធនាគារបាន (ដែលក្នុងនោះរួមទាំងការដកប្រាក់តាមម៉ាស៊ីនអេធីអឹម របស់ធនាគារអេស៊ីលីដា ដោយមិនប្រើប័ណ្ណអេធីអឹម) តាមរយៈទូរស័ព្ទដៃគ្រប់ប្រភេទ និងគ្រប់ប្រព័ន្ធ ដូចខាងក្រោម ៖ • ពិនិត្យមើលអត្រាប្តូរប្រាក់ • ពិនិត្យមើលសមតុល្យគណនី • ពិនិត្យមើលរបាយការណ៍គណនីសង្ខេប • ផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ • ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងគ្នា • ទូទាត់វិក្កយបត្រ (ទឹក ភ្លើង អ៊ីនធើណែត ឬទូរស័ព្ទ ។ល។) • បញ្ចូលទឹកប្រាក់ទូរស័ព្ទដៃ • សេវាផ្សេងៗទៀត អត្ថប្រយោជន៍ សេវាអេស៊ីលីដាយូនីធី • ភាពងាយស្រួល ៖ ងាយស្រួលធ្វើប្រតិបត្តិការជំនួញជាមួយដៃគូ និងធនាគារអេស៊ីលីដា • ភាពឆាប់រហ័ស ៖ ខ្ញុំអាចធ្វើប្រតិបត្តិការធនាគារបានគ្រប់ទីកន្លែង នៅពេលខ្ញុំមានតម្រូវការ • ការត្រួតពិនិត្យ ៖ ធនាគារអេស៊ីលីដា បានផ្តល់ឱកាសឱ្យខ្ញុំចាត់ចែងសាច់ប្រាក់ និងត្រួតពិនិត្យដោយខ្លួនឯង • ការបម្រើសេវាខ្លួនឯង ៖ ធនាគារអេស៊ីលីដា អនុញ្ញាតឱ្យខ្ញុំធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯង និងធ្វើឱ្យខ្ញុំបានចំណេញពេល • ការចូលរួម ៖ ធនាគារអេស៊ីលីដា ធ្វើឱ្យខ្ញុំចាប់អារម្មណ៍លើសេវាធនាគារ និងធ្វើឱ្យខ្ញុំក្លាយជាមនុស្សទាន់សម័យ • ឱកាសផ្សេងៗ ៖ ខ្ញុំមានឱកាសប្រើប្រាស់ផលិតផល-សេវាកម្មផ្សេងៗរបស់ធនាគារក្នុងពេលដំណាលគ្នា លក្ខណៈពិសេស • មានគណនីបញ្ញើសំចៃ គណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ o លោកអ្នកអាចប្រើប្រាស់សេវាអេស៊ីលីដាយូនីធីបាន ជាមួយទូរស័ព្ទដៃគ្រប់ប្រភេទ និងគ្រប់ប្រព័ន្ធ o អាចជ្រើសរើសយកភាសាខ្មែរ ឬអង់គ្លេស ដើម្បីធ្វើប្រតិបត្តិការសេវាអេស៊ីលីដាយូនីធី ដោយផ្អែកលើប្រភេទទូរស័ព្ទ និងមធ្យោបាយដែលលោកអ្នកបានជ្រើសរើស o មានគណនីជាមួយធនាគារអេស៊ីលីដា ដូចជា គណនីបញ្ញើសំចៃ គណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ o ធនាគារអេស៊ីលីដា ផ្តល់ជូនរូបិយប័ណ្ណបីប្រភេទគឺ ប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និងប្រាក់បាត ។ ប្រសិនបើរូបិយប័ណ្ណធ្វើប្រតិបត្តិការខុសពីរូបិយប័ណ្ណនៃគណនី នោះធនាគារនឹងប្តូរប្រាក់ជាស្វ័យប្រវត្តិ ដោយផ្អែកលើអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារអេស៊ីលីដានៅពេលនោះ o ប្រាក់តម្កល់ដំបូង និងសមតុល្យអប្បបរមា គឺតម្រូវតាមប្រភេទគណនីដែលលោកអ្នកភ្ជាប់ជាមួយសេវាអេស៊ីលីដាយូនីធី o ផ្តល់ជូនអតិថិជនទូទៅ ទាំងឯកត្តជន និងក្រុមហ៊ុន o ទទួលបានអត្រាការប្រាក់ (គណនីបញ្ញើសំចៃ) • មានគណនីអេស៊ីលីដាយូនីធី o លោកអ្នកអាចប្រើប្រាស់សេវាអេស៊ីលីដាយូនីធីបាន ជាមួយទូរស័ព្ទដៃគ្រប់ប្រភេទ និងគ្រប់ប្រព័ន្ធ o អាចជ្រើសរើសយកភាសាខ្មែរ ឬអង់គ្លេស ដើម្បីធ្វើប្រតិបត្តិការសេវាអេស៊ីលីដាយូនីធី ដោយផ្អែកលើប្រភេទទូរស័ព្ទ និងមធ្យោបាយដែលលោកអ្នកបានជ្រើសរើស o ប្រព័ន្ធនឹងបង្កើតគណនីជូនលោកអ្នកដោយស្វ័យប្រវត្តិ នៅពេលលោកអ្នកចុះឈ្មោះប្រើសេវាអេស៊ីលីដាយូនីធី ហើយត្រូវបានបិទវិញដោយស្វ័យប្រវត្តិ នៅពេលសមតុល្យគណនីសូន្យរយៈពេលបីខែ ឬនៅពេលលោកអ្នកឈប់ប្រើប្រាស់ (លេខទូរស័ព្ទចល័ត គឺជាលេខគណនីរបស់លោកអ្នក) o លោកអ្នកអាចធ្វើប្រតិបត្តិការជា ប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និងប្រាក់បាត ។ ប្រសិនបើរូបិយប័ណ្ណធ្វើប្រតិបត្តិការខុសពីប្រាក់ដុល្លារអាមេរិក នោះធនាគារនឹងប្តូរប្រាក់ជាស្វ័យប្រវត្តិ ដោយផ្អែកលើអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារអេស៊ីលីដានៅពេលនោះ o ប្រាក់តម្កល់ដំបូង គឺមិនតម្រូវ o សមតុល្យអប្បបរមា ស្មើសូន្យ (០) o ផ្តល់ជូនតែអតិថិជនឯកត្តជនប៉ុណ្ណោះ o ពុំទទួលបានអត្រាការប្រាក់ទេ ដកប្រាក់តាមរយៈម៉ាស៊ីនអេធីអឹមអេស៊ីលីដា ដោយពុំចាំបាច់ប្រើប័ណ្ណ ការដាក់ប្រាក់ និងដកប្រាក់ • ការដាក់ប្រាក់នៅការិយាល័យធនាគារអេស៊ីលីដា លោកអ្នកអាចដាក់ប្រាក់ចូលក្នុងគណនីអេស៊ីលីដាយូនីធី នៅការិយាល័យធនាគារអេស៊ីលីដា • ការដកប្រាក់នៅការិយាល័យធនាគារអេស៊ីលីដា ឬអេធីអឹមរបស់ធនាគារអេស៊ីលីដា លោកអ្នកអាចដកប្រាក់ នៅការិយាល័យធនាគារអេស៊ីលីដា ឬអេធីអឹមរបស់ធនាគារអេស៊ីលីដា (ដោយមិនចាំបាច់ប្រើប័ណ្ណអេស៊ីលីដា) ដោយផ្តល់ព័ត៌មានដូចខាងក្រោម ៖ o លេខទូរស័ព្ទ o លេខសម្ងាត់មាស (Gold Code)1 ឬលេខសម្ងាត់ផ្ទាល់ខ្លួន (MPIN)2 o ចំនួនទឹកប្រាក់ដែលត្រូវដក (ករណីដកតាមអេធីអឹម គឺលោកអ្នកអាចដកសាច់ប្រាក់តាមចំនួនដែលអេធីអឹម អាចបញ្ចេញឱ្យបានតែប៉ុណ្ណោះ ។ ទឹកប្រាក់ដែលនៅសល់ លោកអ្នកអាចដកនៅការិយាល័យធនាគារអេស៊ីលីដា ដោយប្រើលេខសម្ងាត់មាសដដែល) o លេខ OTP3 ដើម្បីបញ្ជាក់ប្រតិបត្តិការដកប្រាក់ កម្រៃសេវា បរិយាយ ដុល្លារអាមេរិក រៀល បាត មានគណនីបញ្ញើសំចៃ គណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ ១. ការសុំប្រើប្រាស់សេវាអេស៊ីលីដាយូនីធី ៥ ២០.០០០ ២០០ ២. សេវាប្រចាំខែ ០,៥០ ២.០០០ ២០ ៣. ពិនិត្យមើលសមតុល្យគណនី និងរបាយការណ៍គណនីសង្ខេប មិនគិតថ្លៃ មិនគិតថ្លៃ មិនគិតថ្លៃ ៤. ពិនិត្យមើលអត្រាប្តូរប្រាក់ មិនគិតថ្លៃ មិនគិតថ្លៃ មិនគិតថ្លៃ ៥. បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ មិនគិតថ្លៃ មិនគិតថ្លៃ មិនគិតថ្លៃ ៦. ទូទាត់វិក្កយបត្រ ក្នុងមួយប្រតិបត្តិការ ០,២៥ ១.០០០ ១០ ៧. ផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ (នៅក្នុងសាខា និង CIF4 តែមួយ) ក្នុងមួយប្រតិបត្តិការ ០,១០ ៤០០ ៤ ៨. ផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ (នៅក្នុងសាខាផ្សេងគ្នា និង CIF តែមួយ) ក្នុងមួយប្រតិបត្តិការ អតិថិជនធម្មតា ១ ៤.០០០ ៤០ អតិថិជនពិសេស ២ ៨.០០០ ៨០ ៩. ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងពីគ្នា (នៅក្នុងសាខាតែមួយ) ក្នុងមួយប្រតិបត្តិការ ០,៥០ ២.០០០ ២០ ១០. ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងពីគ្នា (នៅក្នុងសាខាផ្សេងគ្នា) ក្នុងមួយប្រតិបត្តិការ អតិថិជនធម្មតា ១ ៤.០០០ ៤០ អតិថិជនពិសេស ៣ ១២.០០០ ១២០ ១១. ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងគ្នា (ពីគណនី ទៅលេខទូរស័ព្ទដៃ) ក្នុងមួយប្រតិបត្តិការ ១ ៤.០០០ ៤០ មានគណនីអេស៊ីលីដាយូនីធី ១. ការសុំប្រើប្រាស់សេវាអេស៊ីលីដាយូនីធី ៣,៥០ ១៤.០០០ ១៤០ ២. សេវាប្រចាំខែ មិនគិតថ្លៃ មិនគិតថ្លៃ មិនគិតថ្លៃ ៣. ពិនិត្យមើលសមតុល្យគណនី និងរបាយការណ៍គណនីសង្ខេប មិនគិតថ្លៃ មិនគិតថ្លៃ មិនគិតថ្លៃ ៤. ពិនិត្យមើលអត្រាប្តូរប្រាក់ មិនគិតថ្លៃ មិនគិតថ្លៃ មិនគិតថ្លៃ ៥. បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ មិនគិតថ្លៃ មិនគិតថ្លៃ មិនគិតថ្លៃ ៦. ទូទាត់វិក្កយបត្រ ក្នុងមួយប្រតិបត្តិការ ០,២៥ ១.០០០ ១០ ៧. ផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ ក្នុងមួយប្រតិបត្តិការ ០,៥០ ២.០០០ ២០ ៨. ផ្ទេរប្រាក់ទៅកាន់អ្នកមាន ឬមិនមានគណនីជាមួយធនាគារអេស៊ីលីដា ក្នុងមួយប្រតិបត្តិការ ១,៥០ ៦.០០០ ៦០ ៩. ដាក់ប្រាក់បញ្ញើ (គណនីផ្ទាល់ខ្លួន) មិនគិតថ្លៃ មិនគិតថ្លៃ មិនគិតថ្លៃ ១០. ដាក់ប្រាក់បញ្ញើ (គណនីអ្នកផ្សេង) ១,៥០ ៦.០០០ ៦០ តារាងតម្លៃខាងលើ គឺសម្រាប់ជម្រាបជូនជាព័ត៌មានប៉ុណ្ណោះ និងអាចមានការកែប្រែ ។ សម្រាប់ថ្លៃសេវា និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។ ទំហំប្រតិបត្តិការ • មានគណនីបញ្ញើសំចៃ គណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ o លោកអ្នកអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ ៖  រវាងគណនីម្ចាស់ផ្សេងពីគ្នា ដែលមានគណនីជាមួយធនាគារអេស៊ីលីដា បានរហូតដល់ ២៥ដងក្នុងមួយថ្ងៃ និងក្នុងមួយប្រតិបត្តិការបានរហូតដល់ ៩៩៩ដុល្លារអាមេរិក ឬសមមូល (ចំពោះអតិថិជនពិសេស បានរហូតដល់ ២៥ដងក្នុងមួយថ្ងៃ និងក្នុងមួយប្រតិបត្តិការបានរហូតដល់ ៥.០០០ដុល្លារអាមេរិក ឬសមមូល)  ទៅកាន់លេខទូរស័ព្ទដៃ បានរហូតដល់ ២៥ដងក្នុងមួយថ្ងៃ និងក្នុងមួយប្រតិបត្តិការបានរហូតដល់ ៥០០ដុល្លារអាមេរិក ឬសមមូល o សម្រាប់ចំនួនប្រតិបត្តិការសេវាអេស៊ីលីដាយូនីធី ក្រៅពីផ្ទេរប្រាក់ខាងលើ គឺមិនកំណត់ ។ • មានគណនីអេស៊ីលីដាយូនីធី o លោកអ្នកអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ បានរហូតដល់ ៥ដងក្នុងមួយថ្ងៃ និងចំនួនទឹកប្រាក់អាចផ្ទេរក្នុងមួយថ្ងៃ បានរហូតដល់ ៥០០ដុល្លារ ឬសមមូល o ផ្ទេរប្រាក់ទៅកាន់អ្នកដទៃ បានរហូតដល់ ៥ដងក្នុងមួយថ្ងៃ និងចំនួនទឹកប្រាក់អាចផ្ទេរក្នុងមួយថ្ងៃបានរហូតដល់ ៥០០ដុល្លារ ឬសមមូល o លោកអ្នកអាចដកប្រាក់នៅតាមការិយាល័យធនាគារអេស៊ីលីដា ក្នុងមួយថ្ងៃបានរហូតដល់ ២.៥០០ដុល្លារ និងនៅតាមម៉ាស៊ីនអេធីអឹមរបស់ធនាគារអេស៊ីលីដា ក្នុងមួយថ្ងៃបានរហូតដល់ ៥០០ដុល្លារ o សម្រាប់ចំនួនប្រតិបត្តិការសេវាអេស៊ីលីដាយូនីធី ក្រៅពីផ្ទេរប្រាក់ និងដកប្រាក់ខាងលើ គឺមិនកំណត់ ។ សម្រាប់មធ្យោបាយធ្វើប្រតិបត្តិការតាមរយៈ USSD5 លោកអ្នកអាចផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ ឬផ្ទេរប្រាក់ទៅកាន់អ្នកដទៃ បានរហូតដល់ ៥ដង ក្នុងមួយថ្ងៃ និងក្នុងមួយប្រតិបត្តិការបានរហូតដល់ ២៥០ដុល្លារ ឬសមមូល ។ អតិថិជនដែលមិនបានចុះឈ្មោះប្រើសេវាអេស៊ីលីដាយូនីធី តើអាចធ្វើប្រតិបត្តិការសេវាធនាគារដូចម្តេច ? លោកអ្នកគ្រាន់តែអញ្ជើញមកកាន់ធនាគារអេស៊ីលីដា ដែលមានទីតាំងនៅជិតលោកអ្នកបំផុត រួចបញ្ជាក់ពីតម្រូវការសេវាអេស៊ីលីដាយូនីធី មានដូចជា ៖ សេវាផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ សេវាបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ និងសេវាផ្សេងៗទៀតតាមតម្រូវការ ។ តើធ្វើយ៉ាងណាទើបអាចស្នើសុំប្រើប្រាស់ សេវាអេស៊ីលីដាយូនីធី បាន ? • សូមអញ្ជើញទៅកាន់ការិយាល័យធនាគារអេស៊ីលីដាដែលនៅជិតលោកអ្នក • សូមភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬប័ណ្ណបើកបរ ដែលមានសុពលភាពប្រើប្រាស់ • ភ្ជាប់ជាមួយនូវទូរស័ព្ទដៃ និងលេខទូរស័ព្ទរបស់លោកអ្នក អាចប្រើប្រាស់សេវា SMS, USSD, WAP ឬ Java Application • បំពេញពាក្យស្នើសុំប្រើប្រាស់សេវាអេស៊ីលីដាយូនីធី ។ លក្ខខណ្ឌសុវត្ថិភាព • មិនត្រូវកត់ត្រាលេខសម្ងាត់ផ្ទាល់ខ្លួនទុកលើវត្ថុអ្វីមួយ ដោយត្រូវទន្ទេញចាំមាត់ ដើម្បីងាយស្រួលប្រើប្រាស់ • មិនត្រូវឱ្យគេដឹង ឬមើលឃើញលេខសម្ងាត់នៅពេលប្រើប្រាស់ឡើយ ។ រាល់ពេលបញ្ចូលលេខសម្ងាត់ ត្រូវប្រាកដថាគ្មានអ្នកណាលួចមើលទេ • មិនត្រូវភ្ជាប់ប្រព័ន្ធ ឬបញ្ចូលកម្មវិធីដែលមិនស្គាល់នៅក្នុងទូរស័ព្ទឡើយ • ត្រួតពិនិត្យមើលទូរស័ព្ទជានិច្ច ប្រសិនបើរកឃើញកម្មវិធីដែលមិនធ្លាប់ស្គាល់ ត្រូវបិទនិងសម្អាតភ្លាម ឬយកទូរស័ព្ទនោះទៅឱ្យក្រុមហ៊ុនទូរស័ព្ទរបស់អ្នកត្រួតពិនិត្យ និងសំអាត ដើម្បីចៀសវាងមេរោគ ឬការបន្លំលួច • មិនត្រូវទុកទូរស័ព្ទចោលដោយមិនបានចាក់សោរឡើយ • ត្រូវចាកចេញពីកម្មវិធីសេវាអេស៊ីលីដាយូនីធី ភ្លាម នៅពេលធ្វើប្រតិបត្តិការរួច • ត្រូវផ្លាស់ប្តូរលេខសម្ងាត់ឱ្យបានញឹកញាប់ • ការបញ្ចូលលេខសម្ងាត់មិនត្រឹមត្រូវ ចំនួនបីដង នឹងត្រូវច្រានចេញពីប្រព័ន្ធ • លោកអ្នកត្រូវរក្សាទូរស័ព្ទដែលបានភ្ជាប់សេវាអេស៊ីលីដាយូនីធី ឱ្យមានសុវត្ថិភាពល្អ ។ ប្រសិនបើទូរស័ព្ទនោះខូច ឬបាត់ ត្រូវជូនដំណឹងមកធនាគារជាបន្ទាន់ ដើម្បីទប់ស្កាត់ការបន្លំធ្វើប្រតិបត្តិការ ។ ប្រសិនបើការជូនដំណឹងនេះធ្វើឡើងតាមរយៈទូរស័ព្ទ លោកអ្នកត្រូវបញ្ជាក់បន្ថែមជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ២ថ្ងៃ នៃថ្ងៃធ្វើការរបស់ធនាគារ • ក្នុងករណីដែលលោកអ្នកលក់ ឬផ្ទេរទូរស័ព្ទ (ដែលភ្ជាប់ប្រព័ន្ធ) ទៅឱ្យអ្នកផ្សេង នោះលោកអ្នកត្រូវមកធនាគារជាបន្ទាន់ដើម្បីភ្ជាប់ប្រព័ន្ធជាថ្មី ។ របៀបប្រើប្រាស់សេវាអេស៊ីលីដាយូនីធី និងខិត្តប័ណ្ណផ្សព្វផ្សាយ សូមចុចនៅលើពាក្យភ្ជាប់ខាងក្រោម ដើម្បីទាញយករបៀបប្រើប្រាស់សេវាអេស៊ីលីដាយូនីធី និងខិត្តប័ណុ្ណផ្សព្វផ្សាយ ជាប្រភេទ PDF ។ • របៀបប្រើប្រាស់សេវាអេស៊ីលីដាយូនីធី (ទំហំ ៖ ៤,៩៧ MB) • របៀបដកប្រាក់តាមរយៈម៉ាស៊ីនអេធីអឹមអេស៊ីលីដា ដោយមិនប្រើប័ណ្ណ (ទំហំ ៖ ១,២៣ MB) • ខិត្តប័ណ្ណផ្សព្វផ្សាយ ជាភាសាអង់គ្លេស (ទំហំ ៖ ៧៣០ KB) • ខិត្តប័ណ្ណផ្សព្វផ្សាយ ជាភាសាខ្មែរ (ទំហំ ៖ ១,១៥ MB) លក្ខខណ្ឌនៃការប្រើប្រាស់សេវាអេស៊ីលីដាយូនីធី សូមចុចនៅលើពាក្យភ្ជាប់ខាងក្រោម ដើម្បីទាញយក លក្ខខណ្ឌនៃការប្រើប្រាស់សេវាអេស៊ីលីដាយូនីធី របស់ធនាគារអេស៊ីលីដា ជាប្រភេទ PDF ។ • លក្ខខណ្ឌនៃការប្រើប្រាស់សេវាអេស៊ីលីដាយូនីធី ជាភាសាអង់គ្លេស (ទំហំ ៖ ១៧៧ KB) • លក្ខខណ្ឌនៃការប្រើប្រាស់សេវាអេស៊ីលីដាយូនីធី ជាភាសាខ្មែរ (ទំហំ ៖ ២២៨ KB) សំគាល់ ៖ 1. លេខសម្ងាត់មាស (Gold Code) ៖ ជាលេខសម្ងាត់ ៦ខ្ទង់ ដែលបង្កើតឡើងដោយប្រព័ន្ធ ហើយបញ្ចូនទៅក្នុងទូរស័ព្ទរបស់អ្នកផ្ទេរប្រាក់ តាមរយៈសារអេឡិចត្រូនិក (SMS) នៅពេលអតិថិជនបានធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅកាន់លេខទូរស័ព្ទដៃ ។ អ្នកផ្ទេរប្រាក់ ត្រូវប្រាប់អ្នកទទួលឱ្យប្រើលេខសម្ងាត់នេះដើម្បីដកប្រាក់ ឬឱ្យអ្នកទទួលបង្កើតលេខសម្ងាត់ផ្ទាល់ខ្លួន ដើម្បីដកប្រាក់នៅពេលក្រោយ ។ លេខសម្ងាត់នេះ មានសុពលភាពប្រើប្រាស់ក្រោយការបង្កើត ដូចខាងក្រោម ៖ o មានសុពលភាពរហូតដល់ម៉ោង ៤ព្រឹក ក្នុងចន្លោះម៉ោងទី៤៨ ដល់ម៉ោងទី៧២ ករណីលោកអ្នកមិនទាន់ដកប្រាក់ o មានសុពលភាពរហូតដល់ម៉ោង ៤ព្រឹក ករណីលោកអ្នកដកប្រាក់ទាំងអស់ក្នុងមួយប្រតិបត្តិការ o មានសុពលភាពរហូតដល់ ៩០ថ្ងៃ ករណីលោកអ្នកដកប្រាក់មួយចំនួន 2. លេខសម្ងាត់ផ្ទាល់ខ្លួន (PIN ឬ MPIN) ៖ ជាលេខសម្ងាត់ ៦ខ្ទង់ និងត្រូវបានជ្រើសរើសដោយអតិថិជន ប្រើដើម្បីចូលប្រើប្រាស់សេវាអេស៊ីលីដាយូនីធី ។ 3. OTP (One Time Password) ៖ ជាលេខសម្ងាត់ ៧ខ្ទង់ បានបង្កើតឡើងដោយប្រព័ន្ធ និងបញ្ជូនទៅក្នុងទូរស័ព្ទរបស់អ្នកដកប្រាក់ភ្លាមៗ តាមរយៈសារអេឡិចត្រូនិក (SMS) នៅពេលដកប្រាក់ ។ លេខសម្ងាត់នេះត្រូវបានប្រើសម្រាប់មួយប្រតិបត្តិការតែប៉ុណ្ណោះ និងអស់សុពលភាពប្រើប្រាស់ក្រោយការបង្កើតបានរយៈពេល ១០នាទី ។ ករណីមានការដកប្រាក់ជាបន្តបន្ទាប់ នឹងត្រូវមាន OTP ថ្មីទៀត ។ ម្យ៉ាងទៀត OTP ក៏ត្រូវប្រើសម្រាប់ដាក់ប្រាក់ចូលគណនីផ្ទាល់ខ្លួនផងដែរ ។ 4. CIF (Customer Information File) ៖ ជាលេខសម្គាល់អតិថិជន ដែលប្រើសម្រាប់ផ្ទុកព័ត៌មានរបស់ម្ចាស់គណនី និងអតិថិជននីមួយៗ ។ 5. USSD (Unstructured Supplementary Service Data) ៖ ជាមធ្យោបាយមួយប្រភេទ សម្រាប់ធ្វើប្រតិបត្តិការសេវាធនាគារ ប្រហាក់ប្រហែលនឹងសារអេឡិចត្រូនិក (SMS) ។

0 comments:

Post a Comment