Wednesday, June 5, 2013
៤ ប្រព័ន្ធប្រតិបត្តិការសំខាន់ៗនៅក្នុងអង្គភាពចែកចេញជា ៥មុខ :
១ ប្រព័ន្ធគាំទ្រថ្នាក់ខ្ពស់ ( Executive Support System =ESS )
២ ប្រព័ន្ធព័តមានគ្រប់គ្រង ( Management Information System= MIS)
៣ ប្រព័ន្ធគាំទ្រការសម្រាចចិត្ត ( Decision Support System=DSS)
៤ ប្រព័ន្ធការងារទាក់ទងចំណេះដឹង ( Knowledge Work System= KWS)
៥ ប្រព័ន្ធដំណើរការប្រតិបត្តិការ ( Transaction Processing System=TPS)
ពន្យល់
១ ប្រព័ន្ធគាំទ្រថ្នាក់ខ្ពស់ ( Executive Support System =ESS ) : អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ប្រើប្រព័ន្ធនេះដើម្បីធ្វើសេចក្ដីសម្រេចចិត្ត។ វាបម្រើអោយកម្រិតយុទ្ធសាស្រ្តរបស់អង្គភាព ហើយវាត្រូវបានលើកឡើងអំពីការសម្រេចចិត្តសំខាន់ៗដែលទាមទាការវាយតំលៃ និងការវិនិ ច្ឆ័យផ្ទៃក្នុងពីព្រោះគ្មានវិធីសាស្រ្តណាមួយដែលត្រូវបានគេព្រមអោយមានការដោះស្រាយទេ.
២ ប្រព័ន្ធព័តមានគ្រប់គ្រង ( Management Information System= MIS) គឺជាប្រព័ន្ធព័ត មាននៅក្នុងកម្រិតគ្រប់គ្រងអង្គភាព ដែលបម្រើមុខងារនៃការធ្វើផែនការ ការត្រួតពិនិត្យ ការធ្វើ សេចក្តីសម្រាចចិត្ត ដែលផ្ដល់អោយនៅរបាយការណ៏សង្ខេប និងរបាយការណ៏ផ្សេងៗទៀត។
៣ ប្រព័ន្ធគាំទ្រការសម្រាចចិត្ត ( Decision Support System=DSS) គឺជាប្រព័ន្ធមានដែល បម្រើអោយកម្រិតគ្របគ្រងនៅក្នុងអង្គភាពវាជួយអោយអ្នកគ្រប់គ្រងធ្វើសេចក្តីសម្រេចចិត្ត ដែលមានលក្ខណះរួមមានការផ្លាស់ប្ដូរជាបន្តបន្ទាប់ ហើយមិនងាយកំនត់ទុកអោយបានស្រួល នោះទេ៕ ពួកវាលើកឡើងពីបញ្ហាផ្សេងៗដែលជំហាននៃដំណោះស្រាយមួយអាចនឹងត្រូវបាន គេកំនត់ទុកជាមុខយ៉ាងពេញលេញ៕ ទោះបីជា DSS ប្រើប្រាស់ប្រព័ន្ធព័តមានផ្ទៃក្នុងចេញពី TPS and MIS ក៏ដោយក៏ពួកវាជាញឹកញាប់នាំមកវិញនូវព័តមានពីធនធានខាងក្រៅ ដែល មានដូចជា តម្លៃ Stock នាពេលបច្ចុប្បន្ន ឬតម្លៃទិនេញរបស់គូប្រកួតប្រជែង។
៤ ប្រព័ន្ធការងារទាក់ទងចំណេះដឹង ( Knowledge Work System= KWS) ៖
• Knowledge Work: គឺជាបប្រព័ន្ធព័តមានដែលជួយនិយោជិកដែលមានចំណេះដឹង ក្នុងការបង្កើត និងការពង្រីកនូវចំណេះដឹងថ្មីៗទាំងនោះនៅក្នុងអង្គភាព។
• Office System : គឺជាប្រព័ន្ធកុំព្យួទ័រ ដែលរាប់ទាំងការការវាយអត្តបទ (Word Processing ) electronic mail, scheduling system ដែលត្រូវបានគេរចនាឡើង ដើម្បីបង្កើនលទ្ធភាពបំពេញការងាររបស់និយោជិក ។
៥ ប្រព័ន្ធដំណើរការប្រតិបត្តិការ ( Transaction Processing System=TPS) ៖គឺជាប្រព័ន្ធ អាជីវកម្មមុលដ្ឋានដែលបម្រើអោយកម្រិតប្រតិបត្តិការនៅក្នុងអង្គភាព ប្រព័ន្ធនេះគឺជាប្រព័ន្ធ
បច្ចេសកុំព្យូទ័រដែលបំពេញ និងកត់ត្រានូវប្រតិបត្តិការប្រចាំថ្ងៃសំខាន់ៗនៅក្នុងជំនួញ ដូចជា:
ការបញ្ជាទិញ ប្រព័ន្ធកត់ទុកមុននៅក្នុងសណ្ឋាគារ បញ្ជីប្រាក់ខែបុគ្គលិកការរក្សាកំណត់ត្រា
ទាក់ទងនិយោជិក និងការដឹកជញ្ជូន។ នៅក្នុងកម្រិត ប្រតិបតិ្តការកិច្ចការងារធនធាន ហើយ និងគោលដៅគឺត្រូវបានគេកំណត់ទុកជាមុន និងបង្កើតរចនាសម្ព័ន្ធដ៏រឹងមាំ ការសម្រេចចិត្ត ផ្ដល់ឲ្យហិរញ្ញវត្ថុដល់អតិថិជន គឺធ្វើឡើងដោយបុគ្គលិក កម្រិតទាបបំផុត យោងទៅតាម លក្ខណះវិនិច្ឆ័យដែលបានកំណត់រួចហើយការងារទាំងអស់នេះត្រូវតែកំណត់ឲ្យច្បាស់លាស់ ថាអតិថិជនគឺពិតជាបានបំពេញលក្ខខណ្ខត្រឹមត្រូវ ។
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment